សាច់ញាតអ្នកចម្បាំងលើសមុទ្រ Viking បានជួបជុំគ្នាជាគ្រោងឆ្អឹង ក្រោយស្លាប់កាលពី១០០០ឆ្នាំមុន

ពួកអ្នកចម្បាំងលើសមុទ្រ Viking ពីរនាក់មកពីគ្រួសារតែមួយ គឺត្រូវបាន "ជួបជុំគ្នាឡើងវិញ" ពោលជាង ១.០០០ឆ្នាំ បន្ទាប់ពីពួកគេបានស្លាប់។

ភស្តុតាង DNA បានផ្សារភ្ជាប់គ្រោងឆ្អឹងទាំងនេះទៅនឹងជនរងគ្រោះមួយរូបនៃព្រឹត្តិការណ៍សម្លាប់រង្គាលជាប្រវត្តិសាស្រ្តនៅទីក្រុង Oxford ប្រទេសអង់គ្លេស ជាមួយនឹងឆ្អឺងដទៃទៀតដែលបានភៀសខ្លួននៅក្នុងប្រទេសដាណឺម៉ាក។

គ្រោងឆ្អឹងសាច់ញាតិជនជាតិដាណឺម៉ាកទាំងពីរនេះគឺត្រូវបានគេជឿថាជាពូ ក្មួយ ជីតា ចៅប្រុស ឬបងប្អូនបង្កើត។ 

គ្រោងឆ្អឹងទាំងពីរនឹងត្រូវបានដាក់បញ្ចូលក្នុងការតាំងពិព័រណ៍ Viking នាពេលខាងមុខនេះនៅឯសារមន្ទីរជាតិដាណឺម៉ាក។

គ្រោងឆ្អឹងនៅទីក្រុង Oxford ដែលត្រូវបានគេស្គាល់ថា SK1756 គឺជាបុរសម្នាក់ក្នុងចំណោមមនុស្សប្រុស ៣៥នាក់ដែលត្រូវបានសម្លាប់នៅក្នុងការសម្លាប់រង្គាលនៅឆ្នាំ១០០២។

បច្ចុប្បន្នគ្រោងឆ្អឹងទាំងពីរត្រូវបានគេតម្កល់ទុកនៅសារមន្ទីរ Museum Resource Centre នៅតំបន់ Oxfordshire។

ស្តេច Ethelred the Unready នៃប្រជាជន Saxon បានបញ្ជាឱ្យមាន "ការសម្លាប់យ៉ាងសាហាវបំផុត" ទៅលើជនជាតិ Danes ទាំងអស់នៅក្នុងប្រទេសអង់គ្លេស បន្ទាប់ពីការលេចចេញជាថ្មីនៅក្នុងការវាយឆ្មក់របស់ពួក Viking។

ផ្នូរខ្មោចបុរាណនៃការសម្លាប់រង្គាលមួយនេះ ត្រូវបានគេរកឃើញនៅឆ្នាំ២០០៨ នៅមហាវិទ្យាល័យ St John's College នៃសាកលវិទ្យាល័យ University of Oxford៕ ប្រភព ៖ BBC

adverise with khmeread