កីឡាការិនីលើកដុំដែករុស្ស៊ីទទួលបានការសុំទោសពីក្រុមហ៊ុនអាកាសចរណ៍មួយ ក្រោយពួកគេមិនឱ្យលោកស្រីជិះយន្តហោះព្រោះមុខដូចប្រុសពេក

ស្ត្រីលើកដុំដែកដ៏ល្បីល្បាញលើពិភពលោកម្នាក់ទទួលបានការសុំទោសពីក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី បន្ទាប់ពីពួកគេបដិសេធមិនឱ្យលោកស្រីធ្វើដំណើរដោយសារអះអាងថា គាត់មិនមែនជាស្ដ្រីភេទទេ។

លោកស្រី Anna Turaeva វ័យ៤២ឆ្នាំបានប្រាប់រឿងរ៉ាវរន្ធត់ដែលគាត់បានប្រឈម នៅពេលគាត់ត្រូវគេសួរសំណួររសើបជាច្រើននៅចំពោះមុខអ្នកដំណើរដទៃទៀតនៅលើជើងហោះហើរដែលបានគ្រោងទុកហើយនោះ។

កីឡាការិនីរូបនេះធ្លាប់បំបែកកំណត់ត្រា និងឈ្នះមេដាយជាច្រើនតំណាងឱ្យប្រទេសរបស់ខ្លួន។

ដំបូងឡើយគាត់ត្រូវបានរារាំងមិនឱ្យហោះហើរជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ Utair ពីទីក្រុង St Petersburg ទៅស្រុកកំណើតនៅទីក្រុង Krasnodar ទេ ដោយសារសន្តិសុខជឿថា លោកស្រីគឺជាបុរស។

យ៉ាងណាមិញ ក្រោយភាពចម្រូងចម្រាស់ ស្ដ្រីលើកដុំដែករូបនេះក៏បានអនុញ្ញាតឱ្យធ្វើដំណើរ និងទទួលបានការសុំទោសពីក្រុមហ៊ុនអាកាសចរណ៍ក្រោយដឹងថា លោកស្រីគឺជាវីរនារីលើកដុំដែកលើកមុខមាត់ឱ្យប្រទេសរុស្ស៊ី៕

adverise with khmeread