អាស៊ែបៃហ្សង់និងអាមេនីបន្តប្រយុទ្ធស៊ីសាច់ហុតឈាមគ្នាមិនខ្វល់នឹងការអំពាវនាវជាអន្តរជាតិឱ្យឈប់បាញ់គ្នា

អាស៊ែបៃហ្សង់និងអាមេនីបានផ្គើននឹងការអំពាវនាវឱ្យមានបទឈប់បាញ់គ្នាបន្ទាប់ពីការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះរវាងប្រទេសទាំងពីរជុំវិញទឹកដីជម្លោះមួយ។

សហរដ្ឋអាមេរិកបារាំងនិងរុស្ស៊ីរួមគ្នាថ្កោលទោសការប្រយុទ្ធគ្នានៅតំបន់ Nagorno-Karabakh នៅភាគខាងត្បូងតំបន់ Caucasus ក្បែរសមុទ្រខ្មៅ។

ប៉ុន្តែតួកគីដែលជាសម្ព័ន្ធមិត្តរបស់អាស៊ែបៃហ្សង់បានច្រានចោលការទាមទារឱ្យមានបទឈប់បាញ់។

តំបន់ Nagorno-Karabakh គឺជាផ្នែកមួយនៃប្រទេសអាស៊ែបៃហ្សង់ជាផ្លូវការ ប៉ុន្តែត្រូវបានគ្រប់គ្រងដោយពួកផ្តាច់ខ្លួនជនជាតិអាមេនី។ ការចរចាជាច្រើនឆ្នាំមិនបាននាំឱ្យមានសន្ធិសញ្ញាសន្តិភាពទេ។

អាស៊ែបៃហ្សង់និងអាមេនីបានធ្វើសង្គ្រាមនឹងគ្នានៅអំឡុងឆ្នាំ ១៩៨៨-៩៤ ជុំវិញទឹកដីនេះ។ ប្រទេសអាមេនីគាំទ្រសាធារណរដ្ឋដែលប្រកាសដោយខ្លួនឯងនេះ ប៉ុន្តែមិនដែលទទួលស្គាល់ជាផ្លូវការទេ។

ការបាញ់ផ្លោងអាវុធធុុនធ្ងន់បានបន្តកើតឡើងពេញមួយយប់ថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍នៅក្នុងទីក្រុងសំខាន់របស់តំបន់នេះ ទោះបីជាមានការព្រួយបារម្ភជាអន្តរជាតិក៏ដោយ។

យ៉ាងហោចណាស់មានមនុស្ស ១០០ នាក់បានស្លាប់និងរាប់រយនាក់រងរបួសនៅក្នុងការប្រយុទ្ធបង្ហូរឈាមគ្នាចុងក្រោយនេះ៕ ប្រភព ៖ Daily Mail

 

adverise with khmeread