លោក Navalny បន្ទោសលោកពូទីនចំពោះការដាក់ថ្នាំពុលក្នុងទឹកតែ

មេដឹកនាំសកម្មជនប្រឆាំងរុស្ស៊ីលោក Alexei Navalny បាននិយាយថា គាត់ជឿជាក់ថាប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន គឺមានទំនួលខុសត្រូវចំពោះការបំពុលរូបគាត់។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១តុលា។

គាត់បានប្រាប់ទស្សនាវដ្តីព័ត៌មានអាល្លឺម៉ង់ Der Spiegel នៅក្នុងបទសម្ភាសន៍មួយថា "ខ្ញុំអះអាងថា លោកពូទីននៅពីក្រោយរឿងនេះ ខ្ញុំមិនឃើញមានការពន្យល់អ្វីផ្សេងទៀតឡើយ"។

ប្រទេសអាល្លឺម៉ង់ កន្លែងដែលលោក Navalny កំពុងស្នាក់នៅដើម្បីមើលថែសុខភាពមកកាន់សភាពដើមវិញ និយាយថាគាត់ត្រូវបានបំពុលដោយថ្នាំពុលឈ្មោះ Novichok។ ការរកឃើញជាតិថ្នាំពុលមួយនេះ ត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍នៅប្រទេសបារាំង និងស៊ុយអែត។

វិមានក្រឹមឡាំងបដិសេធរាល់ការចូលរួមពាក់ព័ន្ធណាមួយទៅលើបញ្ហានេះ។

បញ្ជាក់ទៅកាន់បទសម្ភាសន៍កាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បាននិយាយថា មិនមានភស្តុតាងណាមួយដែលថាលោក Navalny ត្រូវបានបំពុលដោយសារធាតុពលមួយនេះនោះទេ ហើយបាននិយាយថា ភ្នាក់ងារ CIA កំពុងធ្វើការជាមួយមេដឹកនាំប្រឆាំងរូបនេះ៕ 

adverise with khmeread