ចង់ស្អាតពេកទៅចាក់ថ្នាំបំបាត់ជ្រួញលើស្បែក លទ្ធផលចុងក្រោយខ្វិនមុខមួយចំហៀង ហើយពាក្យចុងក្រោយរបស់វេជ្ជបណ្ឌិតរឹតតែចុកចាប់

ស្ដ្រីវ័យ២៩ឆ្នាំម្នាក់ក្នុងប្រទេសចិនខ្វិនមុខខាងឆ្វេង បន្ទាប់ពីចាក់ថ្នាំបំបាត់ជ្រួញនៅគ្លីនិកកែសម្ភស្សមួយកន្លែង។ វេជ្ជបណ្ឌិតបារម្ភថា រោគសញ្ញាបែបនេះនឹងទៅជាអចិន្រ្តៃយ៍។

កាលពីថ្ងៃទី១២កញ្ញា កញ្ញាឈ្មោះ Zhao មកពីទីក្រុង Hangzhou ខេត្ត Zhejiang បានទៅគ្លីនិកកែសម្ភស្សក្នុងស្រុកមួយដើម្បីវះកាត់កែសម្ភស្សប្រហែល៧ដង ក្នុងនោះរួមមានទាំងចាក់ថ្នាំបំបាត់ជ្រួញលើមុខទៀតផង។ តែលើកនេះវាមិនទៅរលូនដូចកាលពីមុន។ នៅថ្ងៃទី១៩ កញ្ញា មួយសប្ដាហ៍បន្ទាប់ពីចាក់ថ្នាំបំបាត់ជ្រួញ ស្ដ្រីវ័យ២៩ឆ្នាំភ្ញាក់ពីគេងមកមុខខ្វិនមួយចំហៀង ដោយភ្នែកមាត់ខាងឆ្វេងធ្លាក់ទាំងអស់។ ហើយនាងបច្ចុប្បន្នមិនអាចទំពារអាហារ ឬផឹកភេសជ្ជៈបានស្រួលនោះទេ។

នាង Zhao ដ៏សែនខកចិត្តរូបនោះប្រាប់ទៅវេបសាយចិន GMW ថា "រាល់ថ្ងៃខ្ញុំមើលរូបខ្ញុំក្នុងកញ្ចក់ជាមួយនឹងមុខធ្លាក់បែបនេះ ខ្ញុំចង់តែស្លាប់ទេ"។

ពេលទៅមើលមន្ទីរពេទ្យជំនាញដើម្បីពិនិត្យ នាង Zhao បានពិការសរសៃប្រសាទមុខ ឬខ្វិនមុខ។ គួរឱ្យសោកស្តាយ វេជ្ជបណ្ឌិតក៏មិនដឹងថា ពេលណាទើបមុខនាងត្រឡប់មកធម្មតាវិញដែរ៕ 

adverise with khmeread