កូរ៉េខាងជើងបិទសង្កាត់មួយទាំងមូលដើម្បីឆែកមើលអក្សរសរសេរដោយដៃផ្ទាល់ ដើម្បីរកមើលជនល្មើសសរសេរលើជញ្ជាំងនូវពាក្យប្រឆាំងរដ្ឋាភិបាល

សង្កាត់មួយទាំងមូលមួយក្នុងប្រទេសកូរ៉េខាងជើងត្រូវបានបិទដើម្បីបង្ខំឱ្យមនុស្សចេញមកសរសេរអក្សរដោយដៃផ្ទាល់ដើម្បីស្វែងរកពិរុទ្ធជន ដែលគូរអក្សរលើជញ្ជាំងប្រឆាំងនឹងរដ្ឋាភិបាល។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី១តុលា។

សារនេះបានលេចចេញនៅដើមខែនេះនៅឯផ្សារមួយក្នុងតំបន់ Unsan ក្នុងខេត្ត South Pyongan ភាគខាងជើងនៃរដ្ឋធានី Pyongyang។

លើសារសរសេរដោយដៃលើជញ្ជាំងនោះអានថា "ឱនក្បាលជាមួយពួកមន្ត្រីគណបក្សដែលរស់នៅសុខស្រួល តាមរយៈការកេងប្រវ័ញ្ចប្រជាជន"។

អាជ្ញាធរជឿថា វាគឺជាការរិះគន់ដោយផ្ទាល់ទៅលើមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន ក៏ដូចជាសំដៅទៅលើភាពថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់របស់គាត់ ពីព្រោះសញ្ញានោះលេចចេញនៅពេលជិតដល់ខួប ៧៥ ឆ្នាំនៃខែតុលាឆ្នាំ ១៩៤៥ នៃការបង្កើតគណបក្សពលករកូរ៉េដែលកំពុងកាន់អំណាចសព្វថ្ងៃនេះ។

ហើយការស៊ើបអង្កេតនឹងបន្តរហូតដល់២សប្ដាហ៍ ដើម្បីស្វែងរកពិរុទ្ធជនរូបនោះ៕

adverise with khmeread