adverise with khmeread 51685604.cms

Xiaomi ក្លាយជា​ក្រុមហ៊ុន​ចិន​ទី​១​ដែល​ចូលទៅ​វិនិយោគ​នៅក្នុង​ប្រទេស​ឥណ្ឌា​

​    ​ក្រុមហ៊ុន Xiaomi ទើបតែ​បាន​វិនិយោគ​នៅក្នុង​ប្រទេស​ឥណ្ឌា​ជា​លើកដំបូង​គេ​បង្អស់ ដោយ​នាំមក​នូវ​ទឹកប្រាក់​រង្វង់ ២៥​លាន​ដុល្លារ​ចូល​ហ៊ុន​ជាមួយ​ក្រុមហ៊ុន Hunggama Digital Media Entertainment ដែលជា​វេ​ប​សាយ​ប្រមូល​និង​ចេញផ្សាយ​ព័ត៌មាន​កម្សាន្ត​នៅលើ​អ៊ី​ន​ធឺ​ណេ​ត​។​

​    ​Xiaomi ដែល​នឹង​វិនិយោគ​រួមគ្នា​ជាមួយ​ដៃគូ​ស្រាប់​របស់​ក្រុមហ៊ុន Hungama មានដូចជា Intel Capital, Bessemer Venture Partners និង Rakesh Jhunjhunwala នឹង​កាន់​កាន់​ភាគហ៊ុន​មួយចំណែក​តូច​នៅក្នុង​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​មុំ​បៃ​នេះ ប៉ុន្តែ​មិនបាន​បង្ហើប​ចំនួន​ឱ្យដឹង​នោះទេ​។​

​    ​Xiaomi នឹង​រួមបញ្ចូល​វីដេអូ​របស់ Hungama នៅលើ​សេវា​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​ជាមួយនឹង​កម្មវិធី Mi នៅលើ​ស្មា​ត​ហ្វូ​ន​និង​ទូរទស្សន៍ ប៉ុន្តែ​លើ​ទូរទស្សន៍​នៅ​មិនទាន់មាន​នៅក្នុង​ប្រទេស​ឥណ្ឌា​នៅឡើយ​ទេ​។ ក្រុមហ៊ុន​នេះ​មិនទាន់បាន​ប្រាប់​កាលវិភាគ​នៃ​ការរួមបញ្ចូល​នេះ​នៅឡើយ​ទេ​។ កម្មវិធី Mi នឹងមាន​បទ​ខ្លះ​ឱ្យស្តាប់​ឥត​គិតលុយ និង​បទ​ខ្លះ​ស្តាប់​ដោយ​គិតលុយ ដែល​វា​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់