adverise with khmeread Eb4238ef e5a8 494b 8c0b e25ab76e20aa

ផឹកស៊ី​ជាមួយ​អ្នក​មិន​ស្គាល់គ្នា​ប្រើល្បិច​លួច​ម៉ូតូ​ឃាត់​ម្នាក់​គេច​ម្នាក់

    កណ្ដាល ៖ បុរស​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​មុខកំពូល​ឃាត់ខ្លួន​ក្នុងករណី​លួច​ម៉ូតូ​កាលពី​វេលា​ម៉ោង​៥​កន្លះ​ព្រឹក​ថ្ងៃទី​០៥​មេសា​ឆ្នាំ​២០១៦ នៅ​ចំណុច​ឡឥដ្ឋ​សៀន យូរ​ឃីម ភូមិ​ឈើទាល​ ឃុំ​ព្រែ​អញ្ចាញ ​ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ​ ​គង់ សុខុម ភេទ​ប្រុស​ អាយុ៤៧​ឆ្នាំ​ នៅ​ភូមិ​ជ្រោយក្របៅ ​ឃុំរកាអា​ ស្រុក​កងមាស​ ខេត្តកំពង់ចាម ស្នាក់នៅ​ឡឥដ្ឋ​សៀន យូ​ឃីម​ ភូមិ​ឈើទាល​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល មុខរបរ​កម្មករ។​

    ចំណែក​ជនល្មើស ០២​នាក់​គឺ​១.​ឈ្មោះ  វួ​ន ជ្រូក ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​នៅ​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍​ ខេត្តព្រៃវែង ស្នាក់នៅ​ឡឥដ្ឋ​សៀន យូ​ឃីម​ភូមិ​ឈើទាល​ ឃុំ​ព្រែក​អញ្ចាញ ​ស្រុក​មុខកំពូល ​ខេត្តកណ្ដាល មុខរបរ​កម្មករ​(​ឃាត់ខ្លួន​) ​និង​២.​ឈ្មោះ អា ស្វា ភេទ​ប្រុស​ ​អា​ស័​យដ្ឋា​ន​ក្ដាប់​មិនបាន​គេចខ្លួន។  វត្ថុតាង ចាប់យក​ម៉ូតូ​ម៉ាក​គុប​ជ្រុង​90 ពណ៌​ទឹក​ប៉ិ​ចពាក់​ផ្លាកលេខ កណ្ដាល ​1k -5691 ចំនួន​១​គ្រឿង​។​

    ប៉ូលិស​បន្តថា នៅ​ថ្ង​ទី​០៤ ខែ​មេសា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៦​ល្ងាច​ ជនល្មើស​បាន​ផឹកស្រា​នៅ​ចំណុច​រោង​ម៉ា​ស៊ីន​កិន​ឥដ្ឋ​ក្នុង​បរិវេណ​ឡឥដ្ឋ​សៀន យូ​ឃីម​ជាមួយ​ឈ្មោះ​ស្វា និង​កម្មករ​មួយចំនួនទៀត​មិន​ស្គាល់ឈ្មោះ។ ពេល​ផឹកស្រា​អស់​ចំនួន​កន្លះ​លីត្រ​ជនល្មើស​ក៍​ដើរទៅ​ដេក​នៅផ្ទះ​របស់ខ្លួន។  ចំណែក​ឈ្មោះ​ស្វា នៅ​ផឹក​ធម្មតា​។​

    លុះដល់​ថ្ងៃទី​០៥​មេសា​២០១៦ វេលា​ម៉ោង​០២​យប់​ឈ្មោះ​ស្វា​បានមក​ប្រាប់​ជនល្មើស​ថា​ឲ្យ​យក​ម៉ួ​តូ​ឈ្មោះ​ខុម​(​ម៉ូតូ​ជនរងគ្រោះ​)​ជិះ​ទៅ​ទិញ​ថ្នាំ​នៅ​ភ្នំពេញ 0​អញ​បាន​ខ្ចី​ឈ្មោះ ខុម រួចហើយ​ហើយ​"​។ ឈ្មោះ ស្វា បាន​ប្រាប់​ជនសង្ស័យ​ថាពេល​ចេញទៅ ឲ្យ​ចេញ​តាមផ្លូវ​ក្រោយ ហើយ​អញ​ចេញ​តាមផ្លូវ​មុខ ។​

    ពេលនោះ ជនល្មើស​យល់ព្រម​ក៍ប​ណ្ដើ​រ ម៉ូតូ​តាមផ្លូវ​ក្រោយ​ឡឥដ្ឋ​សៀន​យូ​ឃីម រួច​ក៍​បញ្ឆេះ ជិះ​ចេញ​ឡើងទៅ​ផ្លូវជាតិ តែ​មិនឃើញ​ឈ្មោះ​ស្វា ជនល្មើស​ចេះតែ​ជិះ​ម៉ូតូ រហូតដល់​ម្ដុំ​វត្ត​ចំបក់​មាស​សង្កាត់​បាក់​ខែង​ខណ្ឌ​ជ្រោយចង្វារ ម៉ូតូ​ក៍​អស់​សាំង​ហើយ​ជនសង្ស័យ បាន​ទុក​ម៉ូតូ​នៅ​ចិញ្ចើម​ថ្នល់ជាតិ រួច​ដើររក​ទិញ​សាំង​មកចាក់​ម៉ូតូ ពេល​ជនល្មើស​ចាក់​សាំង​រួច​ត្រូវបាន​ប្រជាជន​នៅ​ទីនោះ ឃាត់​មិន​ឲ្យ​យក​ម៉ូតូ​ចេញ ហើ​យជនរងគ្រោះ ​ក៏បាន​ទៅដល់​ដែរ។​

    បន្ទាប់​មកឃាត់​ជនល្មើស និង​វត្ថុតាង​បញ្ជូនមក​ប្រគល់​ឲ្យ សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែក​អញ្ចាញ​នៅ​ថ្ងៃទី​០៥ ខែ​មេសា ឆ្នាំ​២០១៦ វេលា​ម៉ោង​៥​ និង​៣០​នាទី​ព្រឹក​។​ ករណី​ខាងលើនេះ​ផ្នែក​ជំនាញ​សហការ​ជាមួយ​ប៉ុស្តិ​កំពង់​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់