adverise with khmeread 3fdcf796 c910 4f98 bd58 45371f34f1df

ចាប់ខ្លួន​នៅ​កំពង់ធំ ប្រគល់​ឲ្យ​ប៉ូលិស​ខេត្តសៀមរាប​ពីបទ​ឆបោក​

    កំពង់ធំ ៖ បុរស​ម្នាក់​ត​រូ​វ​បាន​ប៉ូលិស​ស្រុក​ស្ទោង ខេត្ត កំពង់ធំ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ០៤​មេសា​១៦ តាម​ដីកា​តុលាការ​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ​ពីបទ​សមគំនិត​ក្នុង​អំពើ​ឆបោក។​

     ប៉ូលិស​និយាយថា ជនជាប់ចោទ​ឈ្មោះ​ ម៉េង ហួត ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ ​មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ភូមិ​លាប​ទង ឃុំ​កំពង់​ត្បូង ស្រុក​ស្ទោង​ខេត្តកំពង់ធំ ត្រូវបាន​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្ទោង​អនុវត្ត​ដីកាចាប់ខ្លួន តាម​ដីកា​លេខ​៧០៥​របស់​ចៅក្រម ខេត្តសៀមរាប លោក​ប៉ុល​សំអឿន ពីបទ​សមគំនិត​ក្នុង​អំពើ​ឆបោក និង​បានប្រគល់​ជនល្មើស​ឲ្យ​ប៉ូលិស​ខេត្តសៀមរាប ចា់​ការបន្ត​តាម​នីតិវិធី ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់