ពួកអ្នកគាំទ្រអះអាងថាលោកយាយ Vanga ទស្សន៍ទាយត្រូវអំពីជោគវាសនារបស់លោកត្រាំ ក្រោយគាត់ឆ្លងកូវីដ១៩

អ្នកទស្សន៍ទាយពីជោគវាសនាអនាគតពិការភ្នែកដ៏ល្បីល្បាញលោកយាយ Baba Vanga គឺត្រូវបានគេនិយាយថា បានទស្សន៍ទាយត្រូវអំពីជោគវាសនារបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។

លោកយាយ Baba គឺត្រូវបានអះអាងដោយអ្នកគាំទ្ររបស់គាត់ថាបានទាយទុកមុនថា ប្រធានាធិបតីអាមេរិករូបនេះនឹងទទួលរងនូវ "ជំងឺអាថ៍កំបាំង" នៅក្នុងឆ្នាំ២០២០ ដែលនឹងធ្វើឱ្យគាត់ថ្លង់ និងមានដុំសាច់ខួរក្បាល។

មានការបញ្ជាក់នៅថ្ងៃទី២ ខែតុលាថា លោក ដូណាល់ ត្រាំឆ្លងជំងឺកូវីដ១៩ រួមជាមួយភរិយារបស់គាត់គឺលោកស្រី មេឡានៀ ត្រាំ។

ការព្យាករណ៍ខ្លះទៀតរបស់លោកយាយ គឺ Brexit (អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប) ព្រឹត្តិការណ៍៩/១១ និងរលកយក្សស៊ូណាមីនៅក្នុងប្រទេសថៃ ហើយគាត់ត្រូវបានគេនិយាយថា បានធ្វើការព្យាករណ៍ត្រឹមត្រូវរហូតដល់គាត់បានទទួលមរណភាពក្នុងឆ្នាំ១៩៩៦។

លោក Baba បានកើតនៅកសិដ្ឋានមួយកន្លែង ដែលបច្ចុប្បន្នត្រូវបានស្គាល់ថាជា ប្រទេសម៉ាសេដូនី ហើយគាត់បានពិការភ្នែកដោយសារព្យុះធូលី។

អ្នកគាំទ្ររបស់គាត់អះអាងថា នេះគឺជាអ្វីដែលផ្តល់ឱ្យគាត់នូវ "ចក្ខុវិញ្ញាណទីពីរ) ដែលអាចឱ្យគាត់ទស្សន៍ទាយព្រឹត្តិការណ៍នាពេលអនាគត ដែលរឿងខ្លះទាយឆុតស្ទើរមិនគួរឱ្យជឿ។

ក្នុងការទស្សន៍ទាយមួយនៅឆ្នាំ១៩៨៩ គាត់បាននិយាយថា "ភ័យរន្ធត់ ភ័យរន្ធត់! ជនជាតិអាមេរិកនឹងដួល បន្ទាប់ពីត្រូវបានវាយប្រហារដោយសត្វបក្សីដែក។ សត្វចចកនឹងស្រែកថ្ងូរនៅក្នុងគុម្ពោតព្រៃ ហើយឈាមជនស្លូតត្រង់នឹងត្រូវហូរ"។ សារមួយនេះត្រូវបានប្រែទៅជាការវាយប្រហារភេរវកម្មដ៏គួរឱ្យរន្ធត់ទៅលើអគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក កន្លែងដែលត្រូវបានវាយប្រហារដោយយន្តហោះពីរគ្រឿងនៅថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០០១។

លោកយាយ Baba Vanga មិនដែលសរសេរការព្យាករណ៍ផ្ទាល់ខ្លួនទេ ហើយគាត់ត្រូវបានគេយកចិត្តទុកដាក់យ៉ាងខ្លាំងរហូតដល់ថ្នាក់រដ្ឋាភិបាលប៊ុលហ្គារីថែមទាំងបានផ្តល់ប្រាក់ខែរដ្ឋសម្រាប់គាត់ទៀតផង។

បុគ្គលិកលេខាធិការអចិន្រ្តៃយ៍មួយរូបត្រូវបានប្រគល់ភារកិច្ចឱ្យសរសេរការព្យាករណ៍របស់គាត់ និងចម្លងបទសម្ភាសន៍របស់គាត់ជាមួយមនុស្សដែលមករកលោកយាយដើម្បីទទួលបានដំបូន្មាន។

ទោះយ៉ាងណាមិនមែនអ្វីៗទាំងអស់ដែលគាត់បានព្យាករណ៍គឺត្រឹមត្រូវទាំងអស់នោះទេ ជំងឺរបស់ប្រធានាធិបអាមេរិកតីគឺស្ថិតក្នុងចំណុចមួយដែលមានន័យថានឹងកើតឡើងនៅឆ្នាំ២០១៩ ហើយសង្គ្រាមនុយក្លេអ៊ែរដែលគាត់បានទស្សន៍ទាយនៅឆ្នាំ២០១០ ដល់២០១៤ គឺទាយខុស។

វិទ្យាស្ថានផ្តល់យោបល់វិទ្យាសាស្រ្ត និងបរាចិត្តវិជ្ជាសាស្រ្តនៅទីក្រុង Sofia និងទីក្រុង Petrich របស់ប៊ុលហ្គារី ក៏បានសិក្សាពីសមត្ថភាពផ្លូវចិត្តជាក់ស្តែងរបស់លោកយាយ Vanga ផងដែរ។

ការព្យាករណ៍ខ្លះៗនាពេលអនាគតរបស់គាត់រួមមានការផ្លាស់ប្តូរគន្លងផែនដីនៅឆ្នាំ២០២៣ និងការរកឃើញវិធីសាស្រ្តនៃការធ្វើដំណើរទៅរកពេលវេលានៅឆ្នាំ២៣០៤។

ការព្យាករណ៍របស់គាត់នឹងបញ្ចប់នៅឆ្នាំ៥០៧៩ ដែលជាសញ្ញានៃទីបញ្ចប់របស់ពិភពលោក៕ ប្រភព ៖ Mirror

adverise with khmeread

អ្នកនឹងចូលចិត្ត