adverise with khmeread 8e25a8a2 a111 47bf bfd6 e8a4b84ebf21

បុរស​ម្នាក់​ស្រវឹង​ដើរ​លើផ្លូវ​រថភ្លើង​កិន​ស្លាប់​

    តាកែវ ៖ មាន​ករណី​រថភ្លើង​បើក​ពី​ត្បូង​ទៅ​ជើងបាន​កិន​បុរស​ម្នាក់​ស្លាប់​កាលពី​ថ្ងៃទី​០៣​ខែមេសា​ឆ្នាំ​២០១៦​កន្លងទៅនេះ។​

    ប៉ូលិស​និយាយថា បុរស​ត្រូវ​រថភ្លើង​កិន​ឈ្មោះ​ជា​ជូ​រ៉ា អាយុ​៣៦​ឆ្នាំ​ទីលំនៅ​ភូមិ​ឈើទាល​ឃុំ​ឧ​ត្ត​ម​សុរិយា​ស្រុក​ត្រាំកក់ តាកែវ ដែល​ដេក​លើផ្លូវ​រថភ្លើង​ខាងលិច ​ភូមិ​ស្វាយព្រៃ ​ឃុំ​រំ​ចង់​ ស្រុក​សំរោង ខេត្តតាកែវ។​

     តាម​ការបំភ្លឺ​របស់​ប្រពន្ធ​ថា​ប្តី​គាត់​ជា​មនុស្ស​ញៀន​ស្រា​ហើយ​ទម្លាប់​ដើរចោល​ផ្ទះ​ហើយ​ពុំ​ដឹងថា​គាត់​ដើរកាត់​ផ្លូវ​រទភ្លើង​យ៉ាងម៉េច​នោះទេ ទើប​រទេះ​ផ្លើ​ង​កិន​ស្លាប់​នោះ​។​

     ក្រោយ​ធ្វើ​កោសល្យវិច័យ​រួច​សមត្ថកិច្ច​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់