adverise with khmeread 160404222619 hk beatboxer beardyman intv 00000417 exlarge 169

បុរស​ម្នាក់នេះ​កំពុង​ល្បី​ដោយសារ​ច្រៀង Beatbox ច្រើន​ភ្លេង​ក្នុងពេល​តែមួយ​

​    ​លោក Darren Foreman អាយុ​៣៣​ឆ្នាំ​ជាតា​រា​កំប្លែង​, តន្ត្រីករ​, អ្នក​ច្រៀង​សំឡេង​ចម្រុះ​មុខ និង​អ្នកបង្កើត​ភ្លេង បាន​កសាង​ឈ្មោះ​ល្បី​ពេល​កំពុង​សិក្សា​ផ្នែក​ច្នៃ​ម៉ូត​ផលិតផល​នៅក្នុង​ចក្រភព​អង់គ្លេស បន្ទាប់ពី​វីដេអូ​នៅលើ YouTube របស់គាត់​លេចធ្លោ​ខ្ចរខ្ចាយ​ពេញ​អ៊ី​ន​ធឺ​ណេ​ត​។​

​    ​ឥឡូវ​មាន​អ្នកមើល​រហូតដល់​ទៅ​២,៣​លាន​ដង នេះ​បង្ហាញថា​បុរស​ម្នាក់នេះ​កំពុង​ឈានទៅ​ដំណាក់កាល​មួយ​ដូច "​លោក​សាស្ត្រាចារ្យ Bernhard Steinerhoff" ដើម្បី​ថ្លែង​សន្ទរកថា​អំពី​ការផ្លាស់ប្ដូរ​អាកាសធាតុ មុនពេល​ចាប់ផ្ដើម​សម្តែង Beatbox ដែល​ក្នុងនោះ​គាត់​បាន​ច្រៀង​ច្រើន​បទ​ដំណាលគ្នា​និង​ចាក់​ក្បាច់​រាំ​ដ៏​ល្បី​របស់លោក Michael Jackson ទៀតផង​។​

​    ​គាត់​បាន​ប្រាប់​ទៅកាន់​វេ​ប​សាយ CNN ថា "​មាន​វិធី​ច្រើនណាស់​ដើម្បី​ធ្វើ​សំឡេង​ជាមួយនឹង​មាត់​។ ជាធម្មតា​មនុស្ស​ពុំមាន​ទំនោរ​ប្រើ​សំឡេង​ទាំង​នោះទេ ប៉ុន្ដែ​អ្នក​ច្រៀង Beatbox ផ្គុំ​សំឡេង​ទាំងអស់​នោះបាន​ក្នុងពេល​តែមួយ​"​។​

​    ​ជាច្រើន​ទស្សវត្ស​រ៍ហើយ Foreman ត្រូវ​តែងតាំង​ពីរដង​មក​សម្រាប់​ជើងឯក Beatbox អង់គ្លេស (UK Beatbox Champion) រួមគ្នា​ជាមួយនឹង DJ សញ្ជាតិ​បារាំង​ឈ្មោះ David Guetta ហើយ​ក្នុង​ឆ្នាំ​២០១៣ បានផ្ដល់​បទសម្ភាសន៍​ក្នុង​កម្មវិធី TED Talk អំពី "Beardytron_5000_mkII" ជា​ប្រព័ន្ធ​នៃ​ការផលិត​បទ​ចម្រៀង​ដែល Foreman បាន​បង្កើត​ជាមួយនឹង​ផលិតកម្ម DMGAudio៕

 

adverise with khmeread
ប្រភព៖ CNN

អ្នកនឹងចូលចិត្ត

មតិយោបល់