adverise with khmeread Carlo ancelotti offered mega %c2%a311m a year deal

Zenit ហ៊ាន​ឲ្យ​ប្រាក់បៀវត្សរ៍​មួយឆ្នាំ ១១ លាន​ផោន ប្រសិនបើ Carlo Ancelotti មក​ដឹកនាំ​

​អតីត​គ្រូបង្វឹក​ដែល​ជួយ​ឲ្យ Real Madrid លើក​ពាន Champions League លោក Carlo Ancelotti ត្រូវបាន Zenit ព្យាយាម​យក​រូបគាត់​មក​ជំនួស​គ្រូបង្វឹក​បច្ចុប្បន្ន​គឺ​លោក Andre Villas-Boas​។​

​ថ្វីបើ​គាត់​មាន​ជម្ងឺ​ដែល​ត្រូវ​សម្រាក​ព្យាបាល​រយៈពេល​យូរ​ក៏ដោយ ក៏​គ្រូបង្វឹក​នៅ​ទំនេរ​វ័យ ៥៦ ឆ្នាំ​រូបនេះ​នៅតែមាន​ក្លឹប​ធំៗ​ចង់​នាំ​រូបគាត់​ទៅ​ជួយ​ពួកគេ ដោយ​ក្នុងនោះ​មាន​ក្លឹប​មកពី Premier League ដូចជា Man Utd និង Liverpool ជាដើម​។ 

​ទោះជា​យ៉ាងណាក៏ដោយ បើ​យោងតាម​កាសែត​របស់​រុស្ស៊ី Izvestia បានសរសេរថា Zenit ត្រៀមខ្លួន​រួចរាល់​ដើម្បី​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នឹង​ចំនួន​ទឹកប្រាក់​សម្រាប់​នាំ​លោក Ancelotti មក​រុស្ស៊ី​។ គ្រូបង្វឹក​បច្ចុប្បន្ន​លោក Andre Villas-Boas ត្រូវគេ​បាន​រំពឹងថា​នឹង​ចាកចេញ​នៅ​ចុងរដូវ​កាល​នេះ​នៅពេលដែល​កុងត្រា​របស់លោក​បានបញ្ចប់​។​

​គួរបញ្ជាក់​ផងដែរ​ថា លោក Carlo Ancelotti មិនទាន់បាន​ឆ្លើយតប​ទៅនឹង​សំណើរ​របស់ Zenit ទេ ប៉ុន្តែ​គាត់​បាន​ពិភាក្សា​ទៅលើ​លក្ខខណ្ឌ​ជាមួយ​ក្លឹប​យក្ស​របស់​រុស្ស៊ី​រួចរាល់​ហើយ​៕

​ប្រភព​៖ ថក​ស្ប៉ត

adverise with khmeread

មតិយោបល់