0

​តើ Bayern Munich អាច​កម្ចាយ Benfica បាន​អត់​ក្នុង​រាត្រី​នេះ​?

    ​យើង​បានឃើញ​ហើយ​នូវ​អភិនីហារ​ដែល​បាន​កើតឡើង​កាលពី​វគ្គ ១៦ ក្រុម​ចុងក្រោយ ដែល​នៅពេលនោះ Bayern Munich បាន​វាយបក Juventus បាន​ពីរ​ស្មើ​និង​យកឈ្នះ​តែម្តង​ក្នុងការ​ប្រកួត​ដែល​បញ្ចប់​ក្នុង​លទ្ធផល ៤ ទល់នឹង ២​។ បួន​ប្រកួត​ក្នុងផ្ទះ​ក្នុង​ក្របខ័ណ្ឌ Champions League រដូវ​កាល​នេះ Bayern បាញ់​បាន ១៨ គ្រាប់​ទៅហើយ ហើយ​ក្នុង​ការប្រកួត​ទាំងនោះ ជាទូទៅ​ពួកគេ​ស៊ុត​ចាប់ពី ៤ គ្រាប់​ឡើង​ទៀត​។ ដូច្នេះ Benfica ច្បាស់​ជា​បែកញើស​ខ្លាំង​បន្តិច​ហើយ ព្រោះ​សូម្បីតែ Arsenal ក៏​ចាញ់ Bayern តួ​កសាច់​ក្នុង​លទ្ធផល ៥-១ ដែរ​។​

​    ​ឬ​ឯ​ទម្រង់​លេង​ក្រៅ​ផ្ទះ​របស់ Benfica ក្នុង​ក្របខ័ណ្ឌ​នេះ គឺ​ឡើង​ចុះ​ដូច​អំពិលអំពែក​អ៊ីចឹង​។ ពួកគេ​ពិតជា​បាន​យកឈ្នះ Atletico Madrid និង Zenit នៅក្រៅ​ផ្ទះ​ពិតមែន ប៉ុន្តែ Benfica បាន​ចាញ់​ក្រុម Galatasaray និង​ស្មើ​នៅ​ដី Astana​។ បច្ចុប្បន្ន Benfica កំពុងស្ថិត​ក្នុង​ទម្រង់​លេង​ដ៏​ល្អ​ប៉ុន្តែ Bayern ក៏​កំពុង​លេង​ល្អ​ផងដែរ ជាមួយនឹង​ជ័យជម្នះ ១៣ ប្រកួត​ក្នុងចំណោម ១៤ ប្រកួត​ក្នុងផ្ទះ​ក្នុង​ក្របខ័ណ្ឌ Bundesliga រដូវ​កាល​នេះ បូក​ជាមួយនឹង​គ្រាប់​បាល់​ដែល​ស៊ុត​បាន ៤៤ គ្រាប់​និង​ភ្លាត់​តែ ៦ គ្រាប់​ប៉ុណ្ណោះ​។ ក្នុង​រាត្រី​នេះ អាចជា​សុបិន​អាក្រក់​សម្រាប់ Benfica ប្រសិនបើ Bayern បន្ត​លេង​ដូច​សព្វដង ដូច្នេះ​ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​ទីក្រុង​មុយ​និ​ចមួយ​នេះ​នឹង​ផ្តល់​មេរៀន​សំខាន់ៗ​ដល់ Benfica ក្នុង​យប់​នេះ​ជាក់​ជាមិនខាន​។​

​    ​*​ចំណុច​សំខាន់​សម្រាប់​ការប្រកួត​នេះ​

​    ​- ក្រុម Bayern បានឈ្នះ ៤ ប្រកួត​ក្នុងផ្ទះ​ក្នុង​ក្របខ័ណ្ឌ Champions League រដូវ​កាល​នេះ ជាមួយ​ការប្រកួត​នីមួយៗ ពួកគេ​រកបាន​យ៉ាងតិចណាស់ ៤ គ្រាប់​ឡើង​។​
​    ​- ក្រុម Bayern បានឈ្នះ​ក្នុងផ្ទះ ១៣ ប្រកួត​ក្នុងចំណោម ១៤ ប្រកួត​ក្នុង​ក្របខ័ណ្ឌ Bundesliga រដូវ​កាល​នេះ ដូច្នេះ​ការជៀសវាង​បរាជ័យ​របស់ Benfica ក្នុង​រាត្រី​នេះ​ពិតជា​ពិបាក​។​
​    ​- ក្រុម Benfica បានឈ្នះ​តែ ២ ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​ការប្រកួត​ក្រៅ​ផ្ទះ​ចំនួន ៤ ប្រកួត​នៅ Champions League រដូវ​កាល​នេះ​។​

​    ​ក្រុម​ខ្លាំង Bayern Munich កំពុង​សម្លឹង​រក​កៅអី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ក្របខ័ណ្ឌ Champions League ហើយ​ពួកគេ​ប្រហែលជា​ចាប់ផ្តើម​បាញ់​តាំងពី​ដើមតង់​ក្នុង​យប់​នេះ​ជាក់​ជាមិនខាន​។ ទម្រង់​លេង​ក្នុងផ្ទះ​ពិតជា​ល្អ ដូច្នេះ​ជ័យជម្នះ​ជាមួយ​គ្រា​ប់ត ២ គ្រាប់​គឺ​ពិតជា​ល្អ​៕

មតិយោបល់