adverise with khmeread 8ebcc127 8786 48a5 b4f0 31ec495b26fc

បើក​ម៉ូតូ​ធ្លាក់​ពី​ខ្នង​ព្រែក​ស្លាប់ ប្រពន្ធ​របួស​

     ត្បូង​ឃ្មុំ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បង្ក​ឲ្យ​ស្លាប់​ខ្លួនឯង​កាលពី​​វេលា​ម៉ោង​ប្រមាណ​១​អា​ធ្រា​ត្រ​ថ្ងៃទី០៥ ខែមេសា ឆ្នាំ​២០១៦ នៅលើ​ខ្នង​ព្រែកជីក ស្ថិតនៅ​ខាងត្បូង ភូមិ​ជាំ​ធ្លក​ប្រមាណ​១៥០​ម៉ែត្រ​ពី ឃុំ​ពពេល ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។​

    ប៉ូ​លិស​និយាយថា  ម៉ូតូ​បង្ក​គ្រោះថ្នាក់​ម៉ាក​​ C125, 2009 ពណ៌​ខ្មៅ​ស្លាក​លេខ​កំពង់ស្ពឺ​ 1C 6255 អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ ផល ភាព ភេទប្រុស អាយុ២២​ឆ្នាំ ស្លាប់ និង ប្រពន្ធ​ឈ្មោះ ​ឡាយ ថា​រី អាយុ​១៨​ឆ្នាំ​របួសស្រាល​។ ជនរងគ្រោះ រស់នៅ​ភូមិ​ជាំ​ធ្លក ឃុំពពេល ​ស្រុក​ពញាក្រែក ​ខេត្ត​ត្បូងឃ្មុំ​។​

     ប៉ូលិស​បាន​សន្និដ្ឋានថា អ្នកបើកបរ ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​ហើយ​ករណី​ខាងលើនេះ ជំនាញ​ប៉ូលិស​ស្រុក បាន​ចាត់ការ​តាម​និតិ​វិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់