adverise with khmeread Silverware for babies

ញាក់សាច់​! គ្រឿងប្រាក់​ក៏​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​បានដែរ​!

    ​លោកអ្នក​ប្រហែលជា​បាន​សម្គាល់​ឃើញ​ក្នុង​រឿងបុរាណ​ភាគច្រើន​ប្រើប្រាស់​សុទ្ធតែ​របស់​ធ្វើ​ពី​ប្រាក់ ជាពិសេស​វត្ថុ​តំណាងឱ្យ​វប្បធម៌​។​

​    ​ដោយឡែក លោកអ្នក​មានបាន​ដឹង​ទេ​ថា គ្រឿងប្រាក់​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​? ការទទួល​ទាន​អាហារ​ដោយ​ប្រើ​គ្រឿងប្រាក់​មក​ដាក់​នឹង​ផ្តល់​អត្ថប្រយោជន៍​សុខភាព​ដូចខាងក្រោម​៖

​    ​១. ប្រឆាំងនឹង​បាក់តេរី​
​    ​លោហៈធាតុ​ប្រាក់​អាច​កម្ចាត់​បាក់តេរី​បាន ១០០​ភាគរយ​។ យោងតាម​ហេតុផល​នេះ លោកអ្នក​គួរតែ​ប្រើ​គ្រឿងប្រាក់​ក្នុង​ការដាក់​ចំណីអាហារ ឬក៏​ទឹក​សម្រាប់​កូនៗ​របស់លោក​អ្នក​។ ដោយសារ​គ្រឿងប្រាក់​អាច​ប្រឆាំងនឹង​បាក់តេរី​ស្រាប់ ដូច្នេះ​លោកអ្នក​មិនចាំបាច់​យក​វា​ទៅ​រំងាស់​ក្នុង​ទឹក​ក្តៅ​ទេ ពេល​យកមកប្រើ​។ លោកអ្នក​អាចដាក់​ទឹក​ឆ្អិន​ក្នុង​ផ្ទិ​ល​ធ្វើ​ពី​ប្រាក់​សម្រាប់​ផឹក​ដើម្បី​កម្ចាត់​បាក់តេរី​ក្នុង​រាងកាយ​បាន​ទៀតផង​។

​    ​២. បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​
​    ​អាហារ​ដែល​ដាក់​ក្នុង​គ្រឿងប្រាក់​មាន​មិន​ត្រឹម​តែមាន​ប្រសិទ្ធភាព​ប្រឆាំង​បាក់តេរី​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​របស់លោក​អ្នក​ទៀ​ត​ផង​។​

​    ​៣. កម្ចាត់​ជាតិពុល​
​    ​គ្រឿងប្រាក់​អាច​កម្ចាត់​ជាតិពុល​ពី​ធម្មជាតិ ព្រោះ​វា​អាច​សម្លាប់​បាក់តេរី​ចម្រុះ​គ្រប់​ប្រភេទ​។​

​    ​៤. រក្សា​ទឹក​ឱ្យនៅ​ថ្លាឈ្វេង​
​    ​គ្រឿងប្រាក់​ត្រូវបាន​គេ​ប្រើ​ដើម្បី​រក្សា​ទឹក​ឲ្យ​នៅ​ថ្លាឈ្វេង​ល្អ​។ សូម្បីតែ​ស្រា​ក៏ត្រូវ​បាន​គេ​ដាក់​ក្នុង​កែវ​ប្រាក់​ដែរ​ដើម្បី​រក្សា​ភាពស្រស់​របស់​ស្រា​។ សព្វថ្ងៃ​ប្រដាប់​ច្រោះ​ទឹក​ភាគច្រើន​គឺ​សុទ្ធ​តែមាន​ប្រាក់​ក្នុងនោះ​ទាំងអស់ ដោយសារតែ​គុណប្រយោជន៍​ដែល​បានលើកឡើង​នេះ​។​

​    ​៥. ធ្វើ​ឲ្យ​ខ្លួន​ត្រជាក់​
​    ​លោហៈធាតុ​ប្រាក់​ក៏មាន​គុណសម្បត្តិ​ធ្វើឱ្យ​រាងកាយ​ត្រជាក់​ស្រួល​ផងដែរ​។ នេះហើយ​ជា​មូលហេតុ​ដែល​ក្រុមហ៊ុន​សម្លៀកបំពាក់​មួយ​ចំនួន​បាន​ប្រើ​គ្រឿងប្រាក់​ច្នៃ​លើ​ម៉ូត​សម្លៀកបំពាក់​របស់ខ្លួន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់