adverise with khmeread 32da14b900000578 0 image a 44 1459817727179

ចាយ ១០០ ជាតិ​ក៏​មិន​អស់​ដែរ​! ដឹង​ទេ​ថា​លោក​ស្ទី​វ​ចប​បន្សល់​ទ្រព្យសម្បត្តិ​ប៉ុន្មាន​ដល់​ភរិយា​?

​    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល នៅពេល​លោក​ស្ទី​វ ចប ស្លាប់​កាលពី​តុលា ឆ្នាំ​២០១១ ទ្រព្យសម្បត្តិ​ភាគច្រើន​របស់លោក​ត្រូវបាន​ប្រគល់​ឱ្យទៅ​ភរិយា ដោយ​ធ្វើ​ប្រពន្ធ​របស់គាត់​ក្លាយជា​អ្នកមាន​បំផុត​ម្នាក់​ក្នុងចំណោម​អ្នកមាន​បំផុត​ទាំង ៥០ រូប​ក្នុង​ពិភពលោក​។ 

​    ​លោកស្រី ឡួ​រី​ន ផូវែល ចប (Laurene Powell Jobs) អាយុ ៥២ ឆ្នាំ បាន​រៀបការ​ជាមួយ​មហាសេដ្ឋី​បច្ចេកវិជ្ជា​ក្នុង​ឆ្នាំ ១៩៩១ ពោល​គឺមាន​រយៈពេល ១០ ឆ្នាំមុន​ពេលចេញ iPod ដំបូង ហើយ​ឥឡូវ​គាត់​មានទ្រព្យ​សម្បត្តិ​ក្នុង​ដៃ​រហូតដល់​ទៅ ១៦,៧ ពាន់​លាន​ដុល្លារ នេះ​បើតាម​ទស្សនា​វ​ដ្តី Forbes​។ 

​     លោកស្រី​ក៏​កាន់កាប់​ទ្រព្យ​របស់​ជាច្រើន​ផងដែរ មានដូចជា យន្តហោះ​ឯកជន ២ គ្រឿង អចលនទ្រព្យ ៤ កន្លែង នាវា​កម្សាន្ត​តម្លៃ ១៣៨ លាន​ដុល្លារ​មួយគ្រឿង និង​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Walt Disney Company និង ក្រុមហ៊ុន Apple​។ នេះ​បើតាម​របាយការណ៍​រប​ស់​វេ​ប​សាយ Business Insider​។ 

​    ​សព្វថ្ងៃ លោកស្រី ផូវែល ចប គឺជា​ស្ត្រី​មាន​ជាងគេ​បំផុត​ទី ៦ ក្នុង​ពិភពលោក ផ្អែក​តាម​ចំណាត់ថ្នាក់​របស់​ទស្សនា​វ​ដ្តី Forbes ដោយ​ស្ថិតនៅ​ពីក្រោយ ម្ចាស់​ភាគហ៊ុន​ក្រុមហ៊ុន L'Oreal របស់​បារាំង លោកស្រី  Liliane Bettencourt, អ្នក​ស្នង​មរតក​ក្រុមហ៊ុន Wal-Mart លោកស្រី Alice Walton, អ្នក​ស្នង​មរតក​ក្រុមហ៊ុន Mars លោកស្រី Jacqueline Mars, អ្នក​មេម៉ាយ​របស់​សព​សេដ្ឋី​អ៊ីតាលី Michele Ferrero លោកស្រី  Maria Franca Fissolo និង​អ្នក​ស្នង​មរតក​ក្រុមហ៊ុន BMW លោកស្រី Susanne Klatten​។ 

​    ​យោងតាម​វេ​ប​សាយ Business Insider ទ្រព្យសម្បត្តិ​របស់លោក​ស្រី ផូវែល ចប បានមក​ភាគច្រើន​ពី​ភាគហ៊ុន​នៅ​ក្រុមហ៊ុន Walt Disney Company ដែល​លោកស្រី​ស្នង​ពី​សព​ប្តី​លោកស្រី​។ 

​    ​Business Insider បាន​រាយការណ៍​ថា ភាគហ៊ុន​ទាំងនោះ​មានតម្លៃ ៧,៤ ពាន់​លាន​ដុល្លារ នៅពេល​លោក​ចប​លក់​ក្រុមហ៊ុន​គំនូស​ជី​វច​ល Pixar ឱ្យទៅ​ក្រុមហ៊ុន Disney ក្នុង​ឆ្នាំ ២០០៦​។ ឥឡូវ​វា​បាន​កើនឡើង​រហូតដល់​ទៅ ១២,៧ ពាន់​លាន​ដុល្លារ​៕  

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់