1

នាង Cheryl ប្រកាស​ចាកចេញ​ពី​កម្ម​វី​ធី X Factor ដើម្បី​ផ្តោតលើ​អាជីព​ផ្ទាល់ខ្លួន​

​    ​តារាចម្រៀង​សញ្ជាតិ​អង់គ្លេស​នាង Cheryl Fernandez-Versini បានប្រកាសថា នឹង​បាន​ចាក​ចេញពី​កម្មវិធី​ប្រឡង​ចម្រៀង The X Factor ដើម្បី​ផ្តោតលើ​អាជីព​ផលិត​ចម្រៀង​របស់​នាង​វិញ​។​

​    ​តារា​វ័យ ៣២ ឆ្នាំ​រូបនេះ បាន​ប្រាប់​វេ​ប​សាយ Daily Mail នៅថ្ងៃនេះ​ថា នាង​បាន​ជួប​លោក Simon Cowell កាលពីពេល​ថ្មីៗ​នេះ ដើម្បី​ប្រាប់​គាត់​អំពី​ការសម្រេចចិត្ត​របស់​នា​ង ហើយ​គាត់​ក៏​គាំទ្រ​នាង​ផងដែរ​។​

​    ​នាង​បាន​និយាយថា "​ខ្ញុំ​ពិតជា​មានបទពិសោធន៍​ដ៏​អស្ចារ្យ​ក្នុងនាម​ជា​អ្នក​កាត់សេចក្តី​ក្នុង​កម្មវិធី The X Factor​។ ខ្ញុំ​បាន​ស្វែងយល់​ជាច្រើន​ហើយ​ពិតជា​ពេញចិត្ត​ដើម្បី​ជួយ​ជំរុញ​ដល់​អ្នកមាន​សមត្ថភាព​ទាំងឡាយ ប៉ុន្តែ​ខ្ញុំ​ពិតជា​នឹក​ក្នុងការ​បង្កើត​តន្ត្រី​ហើយ​ពិតជា​ពេញចិត្ត​ដើម្បី​ធ្វើ​វា​ម្តងទៀត​"​។​

​    ​រីឯ​លោក Simon Cowell គ្មាន​អ្វីដែល​ត្រូវ​និយាយ​ក្រៅពី​ពាក្យ​ល្អៗ​ថា "Cheryl និង​ខ្ញុំ​ផ្ទាល់ បាន​និយាយ​អំពី​រឿងនេះ​។ ខ្ញុំ​ពិតជា​យល់​ពី​ការប្តេជ្ញាចិត្ត​របស់​នាង​ដើម្បី​បង្កើត​ចម្រៀង​ថែមទៀត​។ នាង​ពិតជា​អស្ចារ្យ​នៅក្នុង​កម្មវិធី​នេះ ហើយ​ក្នុង​ពេលអនាគត​យើង​នឹង​ធ្វើការ​ជាមួយគ្នា​នៅក្នុង​កម្មវិធី​ដទៃទៀត​"៕

ប្រភព៖ Daily Mail

មតិយោបល់