adverise with khmeread Unnamed %281%29

កម្មករ​លាង​រថយន្ត​បើកឡាន​ភ្ញៀវ​ចេញ​ជ្រុល​ឆ្លងផ្លូវ​បុក​៣​នាក់​ប្តី​ប្រពន្ធ​កូន​របួសធ្ងន់​

    ភ្នំពេញ ៖ កម្មករ​លាង​រថយន្ត នៅ​ទីតាំង​ឈ្មោះ «​ស្អាត​ពេញចិត្ត​» បាន​បើករថយន្ត​របស់​ភ្ញៀវ​ចេញពី​លាង ហើយ​យកទៅ​ជូត ស្រាប់តែ​ជ្រុល​ហ្គែ​រ​ឆ្លងផ្លូវ​ទៅបុក ជនរងគ្រោះ​៣​នាក់ ប្តី​-​ប្រពន្ធ និង​កូន ពេល​កំពុង​ជិះ​ម៉ូតូ នៅតាម​ផ្លូវ បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​បាក់ជើង ហើយ​ឪពុក កូន រងរបួស​ធ្ងន់​។​

    ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១០​កន្លះ​ព្រឹក​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៦​កន្លងទៅនេះ ស្ថិត​តាមផ្លូវ​ជាតិ​លេខ​៣ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ហើយ​កម្មករ​លាង​ឡាន​និង​រថយន្ត​ភ្ញៀវ ត្រូវបាន​កម្លាំង​ប៉ូលិស​ចាប់ខ្លួន។​

    ប៉ូលិស​និយាយថា កម្មករ​លាង​រថយន្ត​ខាងលើនេះ​ឈ្មោះ ភិន ស្រស់ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ​ស្នាក់នៅ​បណ្តោះ អាសន្ន​នៅ​ហាង​លាង​ឡាន​ខាងលើ​បាន​បើករថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ស​ស្លាក​លេខ​ភ្នំពេញ​ 1AF-1517។ 

    បន្ទាប់ពី​លាង​ហើយ ភិន ស្រស់​បាន​បើក​ថយ​ដើម្បី​ជូត ក៏​ជ្រុល​ឆ្លងផ្លូវ​បុក​ម៉ូតូ​មួយគ្រឿង​ដែល​កំពុងធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៣​ពី​កើ​តទៅ​លិច​ទាំង​កម្រោល​បណ្តាល​ឲ្យ​ប្តី​ប្រពន្ធ​និង​កូនរង​របួសធ្ងន់។  

    ជនរងគ្រោះ​ជា​ប្តី​ឈ្មោះ​ហែម ខេមរា​ ភេទ​ប្រុស ​អាយុ​៥៣​ឆ្នាំ​ មុខរបរ​មន្ត្រី​ប៉ូលិសចរាច​រណ៍​ជើងគោក​រាជធានី បើក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ ​1CZ-6633។ អ្នករួមដំណើរ​ឈ្មោះ​សែន សំណាង ​អាយុ​៤៩​ឆ្នាំ ​ត្រូវជា​ប្រពន្ធ​និង​ឈ្មោះ ​ខេមរា ម៉ូ​នី​កា ​ភេទ​ស្រី ​អាយុ​៧​ឆ្នាំ​ត្រូវជា​កូន​។ ពួកគេ​ទាំង​៣​នាក់​ស្នាក់នៅ​ឃុំ​ស្នុំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ 

    បច្ចុប្បន្ន​យានយន្ត​ទាំង​២​គ្រឿង​និង​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ប​ញ្ញុ​ន​ទៅ​សង់​ត្រា​ល់​ចា់​ការ​តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់