២០២០ជាឆ្នាំមិនឱ្យដកដង្ហើមរួច? តាំងពីភ្លើងឆេះព្រៃ គ្រោះធម្មជាតិ វីរុសកូរ៉ូណា ឥឡូវអូស្ដ្រាលីប្រឈមមុខនឹងកើតមូសច្រើននារដូវក្ដៅខាងមុខនេះ

អូស្ដ្រាលីត្រូវបានព្រមានអំពីការកើតមូសច្រើននៅរដូវក្ដៅសើមខាងមុខនេះ។

អាកាសធាតុអាចនឹងក្ដៅ ហើយសើមក្នុងភាគខាងជើងប្រទេសនេះ បន្ទាប់បាតុភូត La Niña កំពុងកើតឡើងក្នុងតំបន់ត្រូពិកប៉ាស៊ីហ្វិក។

ក្រសួងឧតុនិយមនិយាយថា បាតុភូតអាកាសធាតុដែលអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងការចាប់ផ្តើមរដូវព្យុះស៊ីក្លូនអាចមានរយៈពេលរហូតដល់ចុងឆ្នាំ។

ហើយដំណឹងអាក្រក់មួយទៀត គឺអាកាសធាតុបែបនេះនឹងកើតមូសច្រើន ដែលនឹងមកដល់នៅប៉ុន្មានខែទៀត។

នេះនាំឱ្យមានការភ័យខ្លាចផ្ទុះជំងឺផ្សេងទៀតដូចជាគ្រុនឈាម គ្រុនចាញ់ ជំងឺរលាកស្រោមខួរក្បាល។ល៕  ប្រភព​ ៖ Daily Mail 


 

adverise with khmeread