adverise with khmeread D0b89b43 0af8 4aea a787 fd820d0aaae8

រថយន្ត​ក្រុមហ៊ុន​សៀង​ហៃ​បើ​កៀរ​ម៉ូតូ​ពីក្រោយ​រួច​កិន​បុរស​ម្នាក់​ស្លាប់​និង​កូនរង​របួសធ្ងន់​

    ភ្នំពេញ ៖ រថយន្ត​ក្រុមហ៊ុន​សៀង​ហៃ​បើក​កៀរ​ម៉ូតូ​វី​វ៉ាពីក្រោយ​បណ្តាល​ឲ្យ​បុរស​ម្នាក់​និង​កូន​ដួល​រួច​កិន​អូស​ជាង​៥០​ម៉ែ​ត្រ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង  ចំណែក​កូនក្មេង​រងរ​បួស​ធ្ងន់​រួច​បាន​បើក​រត់​ចូលក្នុង​ការដ្ឋាន​រណ្តៅ​ដី​ចត​ទុកចោល​រត់គេចខ្លួន​បាត់​។​

    ហេតុការណ៍ កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​ថ្ងៃទី​៥ ​ខែមេសា ឆ្នាំ ២០១៦​ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​២ ភូមិ​ស្រីស្នំ សង្កាត់​ព្រែកកំពឹស ខ​ណ្ខ​ដង្កោ​។​

    តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា  នៅពេល​កើតហេតុ​បានឃើញ​រថយន្ត​ដិ​កដី​បានធ្វើ​ដំណើរ​ពី​កើតមក​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​កៀរ​ម៉ូតូ​ដួល​រួច​បាន​កិន​ខ្ទេច​មួយ​កំណាត់​ខាងក្រោម​អូស​ជាង​៥០​ម៉ែ​ត្រ ហើយ​ក្មេង​ដែល​បានធ្វើ​ដំណើរ​ជាមួយ​នោះ​ត្រូវចំ​ក្បាល​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។

    ចំណែក​រថយន្ត​ដែល​បង្កដោយ​បានឃើញ​បែបនេះ​បាន​បើករ​ត់ទៅ​ចូលក្នុង​ការដ្ឋាន​រណ្តៅ​ដី​បាន​ទៅដោយ​បន្សល់ទុក​ជនរងគ្រោះ​ហើ​យ​ភ្លាមៗ​នោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​សង្គ្រោះ​។​

    សម​ត្ថ​កិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ធី ឆាង ​អាយុ​៣៦​ឆ្នាំ មុខរបរ​ជាងសំណង់​ស្នាក់នៅ​កន្លែង​ចាក់គ្រឹះ​ភូមិ​ក្រាំងស្វាយ​សង្កាត់​ព្រែកកំពឹស​ខ​ណ្ខ​ដង្កោ​ដោយបាន​ជិះ​ម៉ូតូ​ម៉ាក វីវ៉ា​ពណ៍​ខ្មៅ​មាន​ស្លាក​លេខ​ភ្នំពេញ​1O-1245​ដឹក​កូនស្រី ឈ្មោះ ធី ឌី​មាន​អាយុ​៣​ឆ្នាំ មក ពី​ទិញ​ឥ​វ៉ាន់​គ្រឿងសំណង់​។ ចំណែក​រថយន្ត​បង្ក​ម៉ាក​DONGFENG​មាន​ផ្លាកលេខ​ភ្នំពេញ​3C4489​ព​ណ៍ស​ប្រភេទ​រថយន្ត​ដឹក​ដី​ហើយ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​។​

     ក្រោយ​កើតហេតុ​សម្ថ​ត​កិច្ច​ជំនាញ​បាន​ចុះទៅ​វាស់វែង​រួចហើយ​បាន​ស្ទួ​ច​យក​ទាំង​រថយន្ត ​និង​ម៉ូតូ​ទៅ​រក្សារ​ទុក​នៅ​ចរាចរ​ក្រុងភ្នំពេញ​រងចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​។ ចំណែក​សព​ត្រូវ​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់