adverise with khmeread 18bad4cc fc14 4404 a715 e6a4aa99eaf1

ស្រវឹងស្រា​បើករ​ថយ​ន្តលឿន​បត់​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូ​ងផ្លូវ​បាក់​អស់​២​កង់​

    ភ្នំពេញ ៖ បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​បាន​បើករថយន្ត​ឡិចស៊ី​ស ​RX300 ​ក្នុង​ល្បឿន​លឿន​បត់​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង រង​ការខូចខាត​ចំនួន​២​កង់ ហើយ​អ្នកបើកបរ​រងរបួស​ធ្ងន់​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ និង​១០​នាទី​យប់​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្តុ​ស​ន្ឋ​រ​មុខ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម កែង​នឹង​ផ្លូ​វុ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ឡិច​ស៊ី​ស​ ​RX៣០០ ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 2V-6920 បើកបរ​ដោយ​បុរស​ម្នាក់ និង​រួម​ដំណើរ​ដោយ​នារី​ម្នាក់ទៀត​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន។​

    ពេលមកដល់​ចំណុច​ស្តុ​បស​ន្ឋ​រ​មុខ​ដែលជា​កន្លែងកើតហេតុ រថយន្ត​បាន​បត់​ស្តាំ​ដោយ​មិន​បង្អង់​ល្បឿន​បាន​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​ខូចខាត​២​កង់ បណ្តាលអោយ​អ្នកបើករថយន្ត​ជា​បុរស​របួសធ្ងន់ និង​នារី​រួម​ដំណើរ​ជាមួយ​របួសស្រាល​។ ចំណែក​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ​។​

    សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អ្នកបើករថយន្ត​ដែល​រងរបួស​ទាំង​២​នាក់ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណេ​ក​រថយន្ត​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ័​ជើងគោក រង់ចាំ​ចាត់ការ​នាពេល​ក្រោយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់