adverise with khmeread Juventus stalling on permanent %c2%a314m deal

ក្លឹប​សេះបង្កង់ Juventus មិនទាន់​ហ៊ាន​សម្រេចចិត្ត​ទិញ Cuadrado ដាច់​ពី Chelsesa

​ក្រុម Juventus កំពុង​ពិចារណា​ថា​តើ​គួរ​ដកខ្លួន​ចេញពី​ការចរចា​ជាមួយ Chelsea ឬក៏​អត់​ជុំវិញ​កិច្ចព្រមព្រៀង​ទិញ Juan Cuadrado ជា​អចិន្ត្រៃយ៍​។ 

​បើទោះបីជា Juan Cuadrado បង្ហាញ​ទម្រង់​លេង​ល្អ​ឲ្យ Juventus ក្នុងអំឡុងពេល​ខ្ចី​ជើង​នេះ​ក៏ដោយ ក៏ Cuadrado នៅ​មិនទាន់​ធ្វើ​ឲ្យ​គ្រូបង្វឹក Massimiliano Allegri យល់ឃើញថា​រូបគេ​សម​នឹង​ទទួលបាន​កិច្ចព្រមព្រៀង​ផ្ទេរ​អចិន្ត្រៃយ៍​នោះឡើយ​ទេ ហើយ​ប្រហែលជា​នឹងត្រូវ​វិល​ត្រលប់​ទៅ​ទឹកដី Stamford Bridge នៅ​រដូវក្តៅ​វិញ​ផងដែរ​។​

​បើ​យោងតាម​សារព័ត៌មាន Tuttosport គ្រូបង្វឹក Juventus លោក Allegri បាន​ប្រាប់​ក្រុម​នាយក​ក្លឹប​ឲ្យ​ផ្អាក​ផែនការ​បង់លុយ​ឲ្យ Chelsea ក្នុងតម្លៃ ១៤ លាន​ផោន​សម្រាប់​កីឡាករ​អន្តរជាតិ​កូ​ឡុំ​ប៊ី​រូបនេះ​សិន​។ 

​តាម​ដឹង​អតីត​កីឡាករ​របស់ Fiorentina រូបនេះ​ចង់​វិល​មកលេង​នៅ​ទឹកដី​អ៊ីតាលី​វិញ បន្ទាប់ពី​ខកចិត្ត​ជាមួយ Chelsea មួយរយៈ​ពេល​ខ្លី​កាលពី​រដូវ​កាល​មុន​។ Cuadrado បានបង្ហាញ​ខ្លួន​ឲ្យ Juventus ចំនួន ១៩ ដង រកបាន ២ គ្រាប់ និង​ប៉ះ​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន ៤ គ្រាប់​៕

​ប្រភព​៖ ថក​ស្ប៉ត​

adverise with khmeread
ប្រភព៖ ថក​ស្ប៉ត​

មតិយោបល់