adverise with khmeread 09179228 848d 49a3 bf13 46799d705dc6

ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ម្នាក់​ត្រូវ​ម្ចាស់​ជិះ​រថយន្ត​កៀរ​ឱ្យ​ដួល​ហើយ​ប្រជាពលរដ្ឋ​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង ទើប​ប្រគល់ឱ្យ​សមត្ថកិច្ច​

     ភ្នំពេញ ៖ ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ម្នាក់​ក្នុងចំណោម​បក្សពួក​៣​នាក់ ត្រូវបាន​ម្ចាស់​បើករថយន្ត​ដេញ​កៀរ​បណ្តាលឱ្យ​ដួល​ម៉ូតូ ហើយ​ប្រជាពលរដ្ឋ​នាំគ្នា​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង បណ្តាលឱ្យ​សន្ល​ប​ទើប​ប្រគល់ឱ្យ​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​១២​ និង​៤០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ចំណតរថយន្ត​រិ​ទ្ឋ​មុន្នី តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េត ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក។​

     បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​មិន​ចាំ​ម៉ាក​មួយគ្រឿង បាន​ជិះ​ដេញ​ម៉ូតូ​ម៉ាក MSX ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FM-3604 ជិះ​គ្នា​៣​នាក់​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ទិសដៅ​ពី​ត្បូង​ទៅ​ជើង និង​បាន​ស្រែរ​តាម​កញ្ចក់​រថយន្ត​ថា​ចោរៗ។​

      ពេលមកដល់​ចំណុចកើតហេតុ​រថយន្ត​បាន​កៀរ​ម៉ូតូ​ឱ្យ​ដួល ដោយ​ជនសង្ស័យ​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​សន្លប់​ស្តូកស្តឹង ចំណែក​២​នាក់​ទៀត​រត់គេចខ្លួន​បាត់ ហើយ​ទើប​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច។ ហើយ​នៅក្បែរ​ជនសង្ស័យ​គេ​ឃើញ​មាន​ទូរស័ព្ទដៃ​មួយគ្រឿង ប៉ុន្តែ​រថយន្ដ​ដែល​ដេញតាម​ពីក្រោយ​នោះ បាន​បើករថយន្ត​ទៅ​បាត់​ដោយ​មិន​បានដាក់​ពាក្យបណ្តឹង​ទេ។​

      ក្រោយមក​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​សួរនាំ នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​ផ្សារ​ដើម​គេ ដើម្បី​សួរនាំ​បន្ត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់