adverise with khmeread 2133fe02 268e 4a3b aa59 58b4a8bd600b

លោក​អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ ដឹកនាំ​កម្លាំង​ផ្ទាល់​បង្ក្រាប ក្រុមចោរ​គាស់​ផ្ទះ​ជួញដូរ​និង​ប្រើប្រាស់​ថ្នាំញៀន ៨​នាក់​(​មាន​វីដេអូ​)

    ភ្នំពេញ​ ៖ លោក យឹម សារ៉ាន់ អធិការ​ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ នៅ​យប់​ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០១៦ វេលា​ម៉ោង៩​ និង​៣០​នាទី​យប់ បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ស​ប្បុក​ក្រុម ចោរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​នៅពេល​យប់ និង​ក្រុម​ជួញដូរ ប្រើប្រាស់​ថ្នាំញៀន​បាន​ចំនួន ៨​នាក់ ស្រី​៣​នាក់ នៅ​ចំណុច​ផ្ទះ​បន្ទប់​ជួល ភូមិ​ត្រពាំង​ក្រសាំង ហៅ​ភូមិ​៤​ហាត់ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ប៉ូលិស​និយាយថា មុនពេល​ឈានដល់​ចុះ​ប្រ​ត្តិ​ប​ត្តិ​ការ​ដោយមាន​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ចំណុច​ភូមិ​ខាងលើ​ឧស្សាហ៍​មាន​ចោរ​គាស់​ផ្ទះ​យក​របស់របរ និង​ក្រុម​ជួញដូរ​ប្រើប្រាស់​ថ្នាំញៀន​ជាច្រើន​នាក់​ស្នាក់នៅ​បន្ទប់​ជួល​មួយកន្លែង​នៅ​ភូមិ​ត្រពាំង​ក្រសាំង ហៅ​ភូមិ​៤​ហាត់ ទើប​លោក​អធិការ​បានដាក់​កម្លាំង​ស៊ើ​ប​និង រហូត​កំណត់​មុខសញ្ញា ឈានទៅដល់​បំបែក​បាន​ទាំង​ស​ប្បុក​តែម្តង​។​

    ជាកស្តែង​កំលាំង​បាន​ឃាត់​បាន​មនុស្ស​៨ ក្នុងនោះ​ស្រី​៣​នាក់ និង​ដកហូត​បាន​ម៉ូតូ​សង់​សេ​១២៥ ស៊េរី​០១៥ មួយគ្រឿង ឧបករណ៍​សំរាប់​គាស់​សោរ​ផ្ទះ ឧបករណ៍​សំរាប់​ប្រើប្រាស់ ថង់​ច្រក​ថ្នាំញៀន​មួយចំនួនធំ។​

    ប​ច្ចុ​ប​ន្ប​ជនសង្ស័យ​ទាំង​៨​នាក់​រួមជាមួយ​វត្ថុតាង ត្រូវបាន​កំលាំង​ឃាត់ខ្លួន​បញ្ជូនមក​ផ្នែក​ជំនាញ​ព្រហ្ម​ទ័​ណ្ឌ​ខណ្ឌ ដើម្បី​កសាង​សំណុំរឿងឡើង​តុលា​ការចាក់​ការ​តាម​និតិ​វិធីច្បាប់​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់