adverise with khmeread 276fb438 6dc1 412b a411 10761a0fe491

អាវុធហត្ថ​ឃាត់​មនុស្ស​១៨​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    ភ្នំពេញ ៖ ឃាត់ខ្លួន​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​១៨​នាក់ ត្រូវបាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ចុះបង្ក្រាប​ក្នុង​ប្លុក​ត្រពាំង​ឈូក​ដូច​ភ្លៀងរលឹម​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា ១០​និង​២០​នាទី​យប់​ថ្ងៃទី​៥ ខែមេសា​ឆ្នាំ ២០១៦ ត្រង់ចំនុច​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប្រតិបត្តិការ​នេះ ក្រោម​ដីការ​ឃាត់ខ្លួន​របស់​ព្រះរាជអាជ្ញា មាស ចាន់​ពិ​សិទ្ធ និង​ក្រោម​ការដឹកនាំ​ផ្ទាល់ របស់លោក​ប៉ាន់ សុភាព នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​អាវុធហត្ថ​ក្រុងភ្នំពេញ បាន​ដឹកនាំ​កំលាំង​អាវុធហត្ថ​ក្រុងភ្នំពេញ​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ចុះ​ឆែកឆេរ​ផ្ទះជួល​មួយកន្លែង​នៅក្នុង​កន្លែងកើតហេតុ​ខាងលើ​ក៍​ឃាត់ខ្លួន​បាន​អ្នកប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​១៨​នាក់​ប្រុស​ទាំងអស់ វត្ថុតាង​មា​ឧបករណ៍ ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​និង​ថ្នាំញៀន​៥​កញ្ចប់​តូច​។​

    បច្ចុប្បន្ន​អ្នក​ទាំង​១៨​រួមទាំង​វត្ថុតាង​ត្រូវបាន​បញ្ជូន​ទៅកាន់​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់