ប្រពន្ធចេញទៅបរបាញ់សត្វនៅព្រៃមិនឃើញត្រឡប់មកវិញ ប្តីប្តឹងប៉ូលិស សួរចុះសួរឡើង ចុងក្រោយប៉ូលិសផ្តល់ចម្លើយមិននឹកស្មាន!

សំណើច ៖ 

ប្តី ៖ ខ្ញុំបាត់ប្រពន្ធ។ នាងចេញទៅបាញ់សត្វនៅព្រៃម្សិលមិញមិនឃើញត្រឡប់មកផ្ទះវិញទេ...។
ប៉ូលិស ៖ តើនាងមានកម្ពស់ប៉ុន្មាន?
ប្តី ៖ អត់ច្បាស់ទេ ប៉ុន្តែទំនងខ្ទង់១,៧០ម៉ែត្រ។
ប៉ូលិស ៖ តើនាងមានទម្ងន់ប៉ុន្មាន?
ប្តី ៖ អត់ច្បាស់ទេលោកប៉ូលិស តែនាងមិនធាត់មិនស្គម។
ប៉ូលិស ៖ តើភ្នែកនាងពណ៌អ្វី?
ប្តី ៖ ប្រហែលពណ៌ត្នោត ប៉ុន្តែខ្ញុំមិនដែលកត់សម្គាល់ទេ។
ប៉ូលិស ៖ តើនាងមានសក់ពណ៌អ្វី?
ប្តី ៖ នាងប្តូរពណ៌សក់បីបួនដងក្នុងមួយឆ្នាំ។ លើកនេះប្រហែលពណ៌ត្នោត។ ខ្ញុំមិនចាំទេ។ 
ប៉ូលិស ៖ តើនាងស្លៀកពាក់យ៉ាងម៉េច?
ប្តី ៖ ប្រហែលអាវយឺតនិងសំពត់ខ្លី។ ខ្ញុំចាំមិនច្បាស់ទេ។
ប៉ូលិស ៖ តើនាងជិះឡានម៉ាកអី?
ប្តី ៖ នាងជិះឡានឡង់គ្រីស័ររបស់ខ្ញុំ។
ប៉ូលិស ៖ តើឡានឡង់គ្រីស័រប្រភេទអី?
ប្តីលើកនេះរៀបរាប់ទាំងយំខ្សឹបខ្សួលយ៉ាងដូច្នេះថា "វាជាឡានផលិតឆ្នាំ១៩៨០ ម៉ាស៊ីនខ្លាំងសម្បើមណាស់ បើកបរបានគ្រប់កាលៈទេសៈមិនថាផ្លូវដីផ្លូវភក់ឬផ្លូវថ្មធំៗនោះឡើយនៅតែអាចទៅមុខបានរហូត"។ រួចគាត់បន្តរៀបរាប់អំពីលក្ខណៈពិសេសរបស់រថយន្តគាត់ប្រហែល ២០ នាទីបន្តទៀត។ ពេលរៀបរាប់ចប់ គាត់ក៏យំមួយទំហឹងតែម្តង។ 
ប៉ូលិស ៖ កុំបារម្ភសម្លាញ់។ ពួកយើងនឹងរកឡានឡង់គ្រីស័រនោះឱ្យឃើញ៕ 

adverise with khmeread