adverise with khmeread A28350a5 3d30 4521 aae5 f59a7e178c7a

សន្តិសុខ​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​ត្រូវ​ជន​មិន​ស្គាល់មុខ​ដេញ​បាញ់​និង​វាយ​បណ្តាល​របួសធ្ងន់២នាក់​

     ភ្នំពេញ​ ៖ សន្តិសុខ​របស់​សាលាខណ្ឌ​ពោធិ​សែន​ជ័យ​២​នាក់​បាន​រងរបួស​ធ្ងន់​ខណៈពេល​កំលាំង​ដែល​ដឹកនាំ​ដោយ​លោក​អភិបាលរង គីម ស៊ុន​សូ​ដា ចុះបង្ក្រាប​ទូរ​ហគេម​នៅ​ភូមិ​តា​ងួន សង្កាត់​កកាប ហើយ​ត្រឡប់មកវិញ​ត្រូវ​ជន​មិន​ស្គាល់មុខ​រករឿង​វាយ​និង​បាញ់​២​គ្រាប់ រួច​បាន​គេចខ្លួនបាត់។​

     ករណី​ខាងលើនេះ​កើតឡើង​កាល​វេលា​ម៉ោង​ម៉ោង​១០យប់ ​ថ្ងៃទី​៥ ខែ​៤ ​ឆ្នាំ២០១៦ ​នៅមុខ​ភោ​ជណី​ដ្ឋា​ន ក្រុង​ខ្មែរ​ផ្លូវ​បេតុង​ក្រោយពេល​សួន​កុមារ ពោធិចិនតុង ភូមិ​តា​ងួន​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

     ជនរងគ្រោះ​ឈ្មោះ ​ឈាន លាប​ អាយុ​១៩ឆ្នាំ​មុខរបរ​សន្តិសុខ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​ ភូមិកំណើត​ នៅ​ភូមិ​រំដួល​ សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រងរបួស​ធ្ងន់​សន្ល​ប់ ​និង​ទី​២​ឈ្មោះ​ ខែម សំឡូត​ មុខរបរ​សន្តិសុខ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​មាន​ភូមិកំណើត​នៅ ​ខេត្តតាកែវ រងរបួស​ធ្ងន់​បែក​មុខ​បែក​មាត់​។​

     តាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បាន​និយាយថា​មុនពេល​កើតហេតុ​កំលាំង​សន្តិសុខ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​បើករថយន្ត​មកពី​ចាប់​ទូរ​ហ្គែ​ម​នៅ​ភូមិ​កើតហេតុ​ខាងលើ​លុះ​មកដល់​ចំ​នុ​ច​កើតហេតុ​នៅមុខ​ភោជនីយដ្ឋាន​ខាងលើ​មាន​បក្សពួក​មាន​គ្នា​ប្រហែល៥​ទៅ​៦​ម៉ូតូ​មាន​គ្នា​ជាង​១០នាក់​ដែល​ចេញពី​ក្នុង​ភោជនីយដ្ឋាន​ខាងលើ​ដោយ​ស្ថាន​ភា​ភ​ស្រវឹង​បាន​ស្រែក​ដាក់​ខាង​សន្តិសុខ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ហើយ​ខាង​ខាង​សន្តិសុខ​បាន​ឈប់​រថយន្ត​សួរនាំ​តែ​មិនទាន់បាន​សួរនាំ​ផង​បក្ស​នៅ​ខាងលើ​បាន​ទាញ​បំពង​ទីប​ខ្លះ​មាន​ដំបង​ដេញ​វាយ​សន្តិសុខ​បណ្តាល​ឲ្យ​ដួលសន្លប់​នឹង​បែក​មុខ​រង​របស់​ធ្ងន់​២នាក់​ហើយ​ស្រែកថា​"​ខ្លាច​អី​មេ​ធំ​អា​ញ​នៅ​នឹង​ដែរ​គ្មាន​អាណា​ហ៊ាន​ទេ​"​។​

     បន្ទាប់មក​បក្សពួក​ខាងលើ​ចេញពី​ភោជនីយដ្ឋាន​មក​ថែមទៀត​ដោយមាន​កាំភ្លើងខ្លី​ផងដែរ​ដេញ​បាញ់​រថយន្ត​សន្តិសុខ​ផងដែរ​ដោយ​បាញ់​ចំនួន​២គ្រាប់​តែ​មិន​បណ្តាលអោយ​ត្រូវ​ចំន​ណា​ម្នាក់​ឡើយ​ព្រម​ទាំ​វាយ​រថយន្ត​ខាង​សាលាខណ្ឌ​បណ្តាលអោយ​ខូច​រថយន្ត​ចំនួន​២គ្រឿង​មួយ​វាយ​បែក​កញ្ចក់​នឹង​មួយទៀត​វាយ​ឡើង​កំពិត​រថយន្ត។

      ក្រោយពេល​កើតហេតុ​លោក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​នឹង​លោក​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ព្រមទាំង​តំណាង​ជនបង្ក​បាន​សំរុះសំរួល​គ្នា​ដោយ​រងចាំ​ដោះស្រាយ​គ្នា​នៅ​ថ្ងៃក្រោយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់