adverise with khmeread This mixture will make your skin smooth as velvet in just 5 minutes

គ្រឿងផ្សំ​នេះ​ធ្វើ​ស្បែ​កមុខ​ទន់​ដូច​សាច់​ក្រណាត់​កាំ​ម្ញី​ក្នុងពេល​ត្រឹមតែ ៥ នាទី​ប៉ុណ្ណោះ​!

    ​ស្ត្រី​គ្រប់រូប​លើ​ផែនដី​នេះ​តែង​ប្រា​ថា្ន​ចង់បាន​ស្បែក​ទន់​ល្មឿយ និង​ស្បែក​ស្អាត​។ មាន​កត្តា​ច្រើនណាស់​ដែល​រួមចំណែក​ធ្វើឱ្យ​ស្បែក​ជ្រួញ និង​ស្បែក​មាន​រន្ធ​ញើស​ធំ​នោះ​គឺ​មកពី​បរិស្ថាន​ជុំវិញ​មិនល្អ កង្វះ​អាហារូបត្ថម្ភ និង​វ័យ​កាន់តែ​ជ្រេ​។

​    ​សំណាងល្អ ការ​កម្ចាត់​បញ្ហា​ស្បែក​មិន​ស្អាត​នេះ​មិនមែនជា​រឿង​លំបាក​ត​នោះទេ​។ ខាងក្រោម​នេះ​គឺជា​រូ​ម​មន្ត​សាមញ្ញៗ​អាចធ្វើ​ដោយ​ខ្លួនឯង​នៅផ្ទះ​ដើម្បី​ទទួលបាន​ស្បែក​ទន់​ដូច​បំណងប្រាថ្នា​។

​    ​* គ្រឿងផ្សំ​
​    ​- ម្សៅ​មេនំ​ប៉័ង (Baking Soda) កន្លះ​ស្លាបព្រា​បាយ​
​    ​- ទឹក​ឆ្អិន (​ត្រជាក់​) កន្លះ​ស្លាបព្រា​បាយ​
​    ​
​    ​លាយ​គ្រឿងផ្សំ​ចូលគ្នា រួច​លាប​ពីលើ​ស្បែក​ដែលមាន​បញ្ហា​។ ទុកចោល​រយៈពេល ៥ នាទី បន្ទាប់មក​លាង​សម្អាត​ជាមួយ​ទឹក​ធម្មតា​។ បន្ទាប់មក យក​សំឡី​ជ្រលក់​ទឹក​អុកស៊ីសែន (Hydrogen Peroxide) ឬ ទឹក​សុទ្ធ ហើយ​យកមក​ជូត​សម្អាត​លើ​មុខ​។ ធ្វើបែបនេះ​នឹង​ជួយ​ការពារ​ស្បែក​ពី​ការ​ជាំខ្មៅ​។

​    ​ពេល​សាកល្បង​ហើយ​លោក​អ្នកនឹង​សង្កេតឃើញ​ស្បែក​ចាប់ផ្តើម​ទន់​ភ្លាមៗ​តែម្តង​! ឧស្សាហ៍​ធ្វើបែបនេះ​ញឹកញាប់ ដើម្បី​ទទួលបាន​ស្បែក​ទន់​ដូច​ក្រណាត់​កាំ​ម្ញី​!៕

adverise with khmeread
ប្រភព៖ ប៊ី​អ៊ិ​ច​ស្ត្រា​ហ៊ែ​ល​ស៊ី​ណាវ​

អ្នកនឹងចូលចិត្ត

មតិយោបល់