ការសិក្សាថ្មីរកឃើញថា កូវីដ១៩អាចរស់នៅលើក្រដាសប្រាក់ អេក្រង់ទូរស័ព្ទ និង ដែកបាន ២៨ ថ្ងៃ

មេរោគកូវីដ១៩អាចរស់នៅលើក្រដាសប្រាក់បានរហូតដល់ទៅ២៨ថ្ងៃ និងលូតលាស់នៅក្នុងសីតុណ្ហភាពត្រជាក់។

ការសិក្សាស្រាវជ្រាវថ្មីធ្វើឡើងដោយអង្គការស្រាវជ្រាវវិទ្យាសាស្ត្រនិងឧស្សាហកម្មខំមិនវែល (CSIRO) បានបង្ហាញថា វាពិតជាអាចរស់បាននៅលើក្រដាសប្រាក់ និងផ្ទៃកញ្ចក់អេក្រង់ទូរស័ព្ទ និងដែករហូតដល់២៨ថ្ងៃនៅក្នុងអាកាសធាតុត្រជាក់។

នៅពេលដែលសីតុណ្ហភាពកើនឡើងអត្រានៃភាពរស់រវើកនៃវីរុសកូរ៉ូណាមានការថយចុះ ដែលជាកត្តាវិជ្ជមានសម្រាប់ការប្រយុទ្ធប្រឆាំងនឹងវីរុសនេះនៅអូស្ត្រាលីដែលកំពុងឆ្ពោះទៅរដូវក្តៅ។

ការស្រាវជ្រាវបានបង្ហាញថាវីរុស SARS-CoV-2 ដែលបង្កឱ្យមានជំងឺកូវីដ១៩ អាចរស់បានយូរជាងជំងឺផ្តាសាយ ១០ ថ្ងៃនៅលើផ្ទៃផ្សេងៗ។

ការប្រកាសនេះនាំឱ្យអាជីវកម្មមួយចំនួនប្ដូរមកប្រើវិធីបង់ប្រាក់ដោយមិនប្រើសាច់ប្រាក់ដើម្បីទប់ស្កាត់ការរីករាលដាល់នៃមេរោគនេះ៕ ប្រភព ៖ Daily Mail

adverise with khmeread