adverise with khmeread 86508378 xs

មូលហេតុ​ដែល​ពោត​លីង​តែមួយ​គ្រាប់​អាច​បង្ក​ឱ្យ​កើត​ជំងឺ​រលាក​ខ្នែងពោះវៀន​!

    ​ជំងឺ​រលាក​ខ្នែងពោះវៀន​កើតឡើង​នៅពេល​ខ្នែងពោះវៀន​រលាក និង​ពោរពេញ​ទៅដោយ​ខ្ទុះ​។ មូលហេតុ​នៃ​ជំងឺ​រលាក​ខ្នែងពោះវៀន​គេ​ដឹង​ពុំ​សូវ​ច្បាស់លាស់​ទេ ប៉ុន្តែ​ការស្ទះ​អាហារ​អាច​នាំឱ្យ​វិ​វ​ឌ្ឍ​ជំងឺ​នេះ​បាន​។ ខណៈដែល​ពោត​លីង​ពុំ​ត្រូវបាន​ចាត់ទុកជា​មូលហេតុ​នាំឱ្យ​កើត​ជំងឺ​រលាក​ខ្នែងពោះវៀន ប៉ុន្តែ​គ្រាប់ពោត​លីង​អាច​បង្ក​ឱ្យ​ស្ទះ​ខ្នែងពោះវៀន ដែល​រួមចំណែក​នាំឱ្យ​កើត​ជំងឺ​រលាក​ខ្នែងពោះវៀន​។

​     * ជំងឺ​រលាក​ខ្នែងពោះវៀន​
​    ​ខ្នែងពោះវៀន​គឺជា​ថង់​តូច​មួយ ដែល​ស្ថិត​នៅក្បែរ​ពោះវៀនធំ​នៅ​ផ្នែក​ខាងក្រោម​នៃ​ពោះ​ខាងស្តាំ​។ ជំងឺ​រលាក​ខ្នែងពោះវៀន​កើតឡើង​នៅពេល​ខ្នែងពោះវៀន​រលាក និង​ពោរពេញ​ទៅដោយ​ខ្ទុះ​។ ជំងឺ​រលាក​ខ្នែងពោះវៀន​បង្ក​ឱ្យ​ឈឺចាប់​នៅ​ជុំវិញ​ផ្ចិត នៅពេល​វា​វិ​វ​ឌ្ឍ​ដំបូង ប៉ុន្តែ​បន្ទាប់​មកវា​ប្តូរ​មក​ឈឺ​ត្រង់​ពោះ​ខាងស្តាំ​វិញ ហើយ​កាន់តែ​ឈឺ​ខ្លាំង​ឡើងៗ នៅពេលដែល​ជំងឺ​នេះ​កាន់តែ​វិ​វ​ឌ្ឍ​។ រោគសញ្ញា​ផ្សេងទៀត​មានដូចជា ចង់​ក្អួតចង្អោ បាត់​ចំណង់​អាហារ គ្រុនក្តៅ រាគរូស ទល់លាមក និង​ហើមពោះ​។ ទោះបី​មូលហេតុ​នៃ​ជំងឺ​រលាក​ខ្នែងពោះវៀន​គេ​ពុំ​សូវ​ដឹង​ច្បាស់ ប៉ុន្តែ​ការឆ្លង​រោគ ឬ ការស្ទះ​លាមក​គឺជា​ហេតុផល​ពីរ ដែល​អាចធ្វើឱ្យ​ជំងឺ​នេះ​វិ​វ​ឌ្ឍ​។

​    ​* ការស្ទះ​អាហារ​ត្រង់​ខ្នែងពោះវៀន​
​    ​ការស្ទះ​អាហារ​ត្រង់​ខ្នែងពោះវៀន​គឺជា​ហេតុផល​មួយ​ដែល​ធ្វើឱ្យ​ជំងឺ​រលាក​ខ្នែងពោះវៀន​វិ​វ​ឌ្ឍ​។ អាហារ​តូច​មួយ​ប៉ុណ្ណោះ​ក៏​អាច​រាំងខ្ទប់​មាត់​រន្ធ​ដែល​រត់​កាត់​ខ្នែងពោះវៀន​បានដែរ ដែល​អាច​នាំឱ្យ​ហើមពោះ និង​កកើត​ជា​ខ្ទុះ​។ នៅពេល​ចំណែក​អាហារ​តូច​មួយ​បាន​រាំងខ្ទប់​មាត់​រន្ធ​នេះ វា​នឹង​អនុញ្ញាតឱ្យ​បាក់តេរី​កកើត​ក្នុង​ខ្នែងពោះវៀន​។ បាក់តេរី​នេះ​រីកលូតលាស់​លឿន​ទ្វេគុណ និង​អាច​នាំឱ្យ​កើត​ជំងឺ​រលាក​ខ្នែងពោះវៀន​យ៉ាង​ឆាប់រហ័ស​។ ប្រសិនបើ​ទុកចោល​មិន​ព្យាបាល ជំងឺ​នេះ​អាច​បណ្តាលឱ្យ​បែកខ្នែង​ពោះវៀន ដែលនាំឱ្យ​បាក់តេរី​រីក​រាលដាល​ពេញ​រាងកាយ​។

​     * ពោត​លីង​
​    ​ប្រសិនបើ​លោកអ្នក​ច្រឡំ​លេប​គ្រាប់ពោត​លីង​ហើយ​វា​បាន​រត់​ទៅដល់​មាត់​រន្ធ​ដែល​រត់​កាត់​ខ្នែងពោះវៀន នោះ​វា​អាច​នឹង​នាំឱ្យ​កើត​ជំងឺ​រលាក​ខ្នែងពោះវៀន​បាន ទោះបីជា​រឿងនេះ​កម្រ​នឹង​កើតឡើង​ក៏ដោយ​។ គ្រាប់ពោត​លីង​ដែល​មិនបាន​ទំពារ​ត្រឹមត្រូវ​អាច​បង្ក​ឱ្យ​ស្ទះ​ត្រង់​ខ្នែងពោះវៀន ហើយ​ទីបំផុត​នឹង​នាំទៅ​កើត​ជំងឺ​រលាក​ខ្នែងពោះវៀន​។

​    ​* វិធី​ព្យាបាល​
​      វិធី​ព្យាបាល​ទូទៅ​បំផុត​សម្រាប់​ជំងឺ​រលាក​ខ្នែងពោះវៀន​គឺមាន​តែ​តាមរយៈ​ការវះកាត់​ប៉ុណ្ណោះ​។ ដូច្នេះ ការ​ទំពារ​ពោត​លីង​ឱ្យ​ម៉ដ្ឋ​គឺជា​រឿង​សំខាន់​ណាស់​៕

adverise with khmeread
ប្រភព៖ លីវ​ស្ត្រ​ង​

អ្នកនឹងចូលចិត្ត

មតិយោបល់