អ្នកវិទ្យាសាស្ត្រអង់គ្លេសចាប់ផ្តើមសាកល្បងវ៉ាក់សាំងតាំងពីឆ្នាំ១៩២១ ចង់ដឹងមានប្រសិទ្ធភាពលើជំងឺកូវីដ១៩ឬអត់

អ្នកវិទ្យាសាស្ត្រនៅចក្រភពអង់គ្លេសបានចាប់ផ្តើមសាកល្បងវ៉ាក់សាំង BCG ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩២១ ដើម្បីពិនិត្យមើលថាតើវាអាចជួយសង្គ្រោះជីវិតមនុស្សពីកូវីដ១៩បានដែរឬក៏អត់។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃអាទិត្យទី១១តុលា។

វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដើម្បីបញ្ឈប់ជំងឺរបេង ប៉ុន្តែមានភស្តុតាងមួយចំនួនថា វាអាចការពារប្រឆាំងនឹងជំងឺឆ្លងផ្សេងទៀតផងដែរ។

មនុស្សប្រហែល ១.០០០ នាក់នឹងចូលរួមក្នុងការសាកល្បងនេះនៅសាកលវិទ្យាល័យ Exeter ។

ប៉ុន្តែខណៈដែលមនុស្សរាប់លាននាក់នៅចក្រភពអង់គ្លេសធ្លាប់ចាក់វ៉ាក់សាំង BCG កាលពីនៅក្មេង គេគិតថាមនុស្សនឹងត្រូវចាក់វ៉ាក់សាំងនេះម្តងទៀតដើម្បីទទួលបានអត្ថប្រយោជន៍៕

adverise with khmeread