ចិននឹងធ្វើតេស្តប្រជាជនមួយទីក្រុង ចំនួន៩,៤លាននាក់ក្នុងពេលតែ៥ថ្ងៃ ដើម្បីរកកូវីដ១៩ ក្រោយផ្ទុះឡើង១២ករណីថ្មី

ប្រទេសចិននឹងធ្វើតេស្តប្រជាជនទីក្រុងមួយទាំងមូលគឺ ៩,៤ លាននាក់សម្រាប់វីរុសកូរ៉ូណាក្នុងរយៈពេលតែ ៥ ថ្ងៃ បន្ទាប់ពីការឆ្លងនៃមេរោគឆ្លងមួយក្រុមដែលបានផ្ទុះឡើងនៅក្នុងមន្ទីរពេទ្យក្នុងតំបន់។

មន្ត្រីសុខាភិបាលបាននិយាយថា សង្កាត់ចំនួន ៥ នៅក្នុងទីក្រុងកំពង់ផែ Qingdao នឹងត្រូវធ្វើតេស្តក្នុងរយៈពេល ៣ ថ្ងៃ ខណៈពេលដែលទីក្រុងទាំងមូលនេះនឹងត្រូវធ្វើតេស្តឱ្យអស់ក្នុងរយៈពេល ៥ ថ្ងៃ។

រឿងនេះកើតឡើងបន្ទាប់ពីករណីថ្មី ១២ ត្រូវបានរកឃើញនៅក្នុងទីក្រុងចម្ងាយ ៥៦៣គីឡូម៉ែត្រពីភាគខាងជើងទីក្រុង Shanghai នៅឯមន្ទីរពេទ្យព្យាបាលអ្នកផ្ទុកមេរោគដែលត្រឡប់មកពីបរទេស។

ករណីទាំងនេះត្រូវបានរាយការណ៍ជាលើកដំបូងកាលពីថ្ងៃអាទិត្យ ហើយមន្ត្រីសុខាភិបាលនិយាយថានិយោជិត អ្នកជំងឺ និងបុគ្គលិកចំនួន ១៤០.០០០ នាក់ដែលមានទំនាក់ទំនងជាមួយមន្ទីរពេទ្យត្រូវបានធ្វើតេស្តរួចហើយ៕ ប្រភព ៖ Daily Mail 
 

adverise with khmeread