adverise with khmeread 3313fc67 2181 41b3 937a 441b8492581d

រថយន្ត ​Mitsubishi ព្រលះ​ជាមួយ​ម៉ូតូ​ស្លាប់​២​នាក់​

     ភ្នំពេញ ៖ យុវជន​២​នាក់​បាន​ស្លាប់ភ្លាមៗ​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​បុក​ជាមួយ​រថយន្ត កាលពី​វេលា​ម៉ោង​១០​ និង​២០​នាទី​យប់​ថ្ងៃទី​៥​ ខែមេសា ឆ្នាំ​២០១៦ នៅ​ចុះ​ណុ​ច​មុខ​វត្ត​ស្លែង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ សង្កាត់​ពងទឹក ខណ្ឌដង្កោ​។​

     ជនរងគ្រោះ​ឈ្មោះ​យ៉​ត ភេទ​ប្រុស​អាយុ​ជាង​២០​ឆ្នាំ ស្នាក់នៅ​ភូមិ​ដើម​ត្រាំ​ង ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ ចំណែក​ម្នាក់ទៀត​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

     តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ដឹក​សាំង​ដែល​មានតែ​គ្រោងឆ្អឹង ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ទាំង​មិនមាន​ភ្លើង​បំភ្លឺ​ផ្លូវ​។​

     ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ម៉ាក​ ​Mitsubishi ពណ៍​ស្លែ ពាក់​ស្លាក​លេខ​បាត់ដំបង ​2A 4137 ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​បាន​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាលអោយ​អ្នកជិះ​ម៉ូតូ​ស្លាប់​ភ្លាមៗ​យ៉ាង​អានោច​អាធ​ម៍​ចំណែក​ម៉ូតូ​ និង​រថយន្ត​រង​ការខូចខាត​ទៅមុខ​លែងរួច​។​

     ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​បាន​ចុះ​ពី​រថយន្ត​ហើ​គេចខ្លួនបាត់​។ ចំណែក​សព​សមត្ថកិច្ច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រព​ណី​នៅ​ស្រុក​កំ​ណើ​រ ដោយ ឡែក​រថយន្ត​និង​ម៉ូតូ​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ជំនាញ​ធ្វើការ​វាស់វែង​យកទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ដើម្បី​រងចាំ​ដោះស្រាយ​តាមច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់