adverise with khmeread 2

មេរៀន​មានតម្លៃ​ដូច​មាស​របស់លោក​ស្ទី​វ ចប ដែល​គ្រប់គ្នា​គួរ​ដឹង​យ៉ាងហោច​ក៏​ម្តង​ដែរ​!

    ​នរណា​ក៏បាន​ដឹង​ដែរ​ថា គំនិត​របស់លោក​ស្ទី​វ ចប​បានធ្វើឱ្យ​ពិភពលោក​មួយ​នេះ​មានការ​ផ្លាស់ប្តូរ​ក្នុង​សម័យកាល​របស់គាត់​។

​    ​ស្នាដៃ​របស់លោក និង​ច​រិ​ក​លក្ខណៈ​របស់លោក​បាន​ជួយ​កំណត់​រូបរាង​ជំនាន់​មួយ​ឡើង និង​បាន​ផ្លាស់ប្តូរ​ពិភពលោក​ទាំងមូល​ជាមួយនឹង​គំនិត​ច្នៃប្រឌិត​របស់លោក​។ គាត់​គឺជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​ល្បី​លើ​ពិភពលោក គឺ Apple​។ គាត់​គឺជា​អ្នក​ផ្តើម​ទស្សនៈ​នៃ​កុំព្យូទ័រ​ផ្ទាល់ខ្លួន (​កុំព្យូទ័រ​សម្រាប់​ប្រើ​នៅ​ការិយាល័យ​និង​តាម​ផ្ទះ​) ដែល​ធ្វើឱ្យ​ពិភព​កុំព្យូទ័រ​ទាំងមូល​បាន​កែប្រែ​ហាដវែ និង​សូ​ហ្វ​វែ​របស់ខ្លួន​ឡើងវិញ​។

​    ​បុរស​ដែលមាន​ថាមពល​មិនចេះ​រីងស្ងួត និង​ជា​អ្នកដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រូបនេះ​គឺជា​បុរស​ដែល​គ្រប់គ្នា​លើ​ពិភពលោក​កោតសរសើរ​ជាម​នុស្ស​ដ៏​អស្ចារ្យ​លើ​ពិភពលោក​។ ហើយ​សូម្បីតែ​ពេល​គាត់​ព្យាយាម​និយាយ​ពាក្យ​សាមញ្ញៗ ក៏​គ្រប់គ្នា​នាំគ្នា​យក​ត្រចៀក​ត្រងត្រាប់​តាម​ដែរ​។

​    ​ខាងក្រោម​នេះ​គឺជា​មេរៀន​មានតម្លៃ​ដូច​មាស​មួយចំនួន​របស់លោក​ស្ទី​វ ចប ដែល​អាចធ្វើឱ្យ​លោកអ្នក​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត​។​

​    ​១. លោក​ស្ទី​វ ចប​៖ "​គំនិត​ច្នៃប្រឌិត​ញែក​ដាច់​រវាង​មេដឹកនាំ និង​កូនចៅ​"​។

​    ​គំនិត​ច្នៃប្រឌិត​ពុំមាន​ដែន​កំណត់​នោះទេ​។ មានតែ​ការស្រមើស្រមៃ​ប៉ុណ្ណោះ​ដែលមាន​ដែន​កំណត់​។ នេះ​ជា​ពេលដែល​លោកអ្នក​ត្រូវ​គិត​ឱ្យ​ហួស​ឆ្ងាយ​ពី​ដែន​កំណត់​មួយ​។ ប្រសិនបើ​លោកអ្នក​រកស៊ី​ក្នុង​ឧស្សាហកម្ម​ដែល​រីកចម្រើន​លូតលាស់​មួយ ត្រូវ​គិត​អំពី​វិធី​ដើម្បី​កាន់តែ​មាន​ប្រសិទ្ធភាព កាន់តែ​ធ្វើឱ្យ​អតិថិជន​ពេញចិត្ត និង​កាន់តែ​ធ្វើឱ្យ​អតិថិជន​ងាយស្រួល​ធ្វើ​អាជីវកម្ម​ជាមួយ​។ ប្រសិនបើ​លោកអ្នក​រកស៊ី​ក្នុង​ឧស្សាហកម្ម​ត្រដាបត្រដួស​មួយ ត្រូវ​ព្យាយាម​ចេញពី​វា​ឱ្យបាន​លឿន​មុនពេល​លោកអ្នក​បាត់ស្រមោល​ពី​ឧស្សាហកម្ម​នោះ​។ ហើយ​ត្រូវ​ចាំ ការបង្អែបង្អង់​ពេលវេលា​មិនមែនជា​ជម្រើស​ទេ​។ ត្រូវ​ចាប់ផ្តើម​ពី​ឥឡូវ​ទៅ​!

​    ​២. លោក​ស្ទី​វ ចប​៖ "​វិធី​តែមួយគត់​ដើម្បី​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​គឺ​ស្រឡាញ់​អ្វីដែល​អ្នក​កំពុង​ធ្វើ​។ ប្រសិនបើ​អ្នក​ពុំទាន់​រកឃើញ​អ្វីដែល​ស្រឡាញ់​នៅឡើយ​ទេ សូម​បន្ត​ស្វែងរក​ឱ្យឃើញ​។ ពេល​ទាល់គំនិត សូមកុំ​បោះបង់ចោល​។ អ្នកនឹង​ដឹងថា​ពេលណា​អ្នក​បាន​រកឃើញ​វា នៅពេល​ដាក់ចិត្ត​ដាក់​កាយ​ស្វែងរក​អ្វីដែល​ខ្លួន​ស្រឡាញ់​"​។

​    ​យើង​អាច​សង្ខេប​ខ្លី​នូវ​អត្ថន័យ​របស់គាត់​ត្រឹម​ប្រយោគ​មួយ​នេះ "​ធ្វើ​អ្វីដែល​អ្នក​ស្រឡាញ់​"​។ ត្រូវ​ស្វែងរក​ការងារ​ណា ដែល​ធ្វើឱ្យ​អ្នក​យល់ឃើញថា​មានន័យ មាន​ទិសដៅ និង​មានការ​ពេញចិត្ត​ក្នុង​ឆាកជីវិត​។ ការ​ដែលមាន​អារម្មណ៍​ថា​ខ្លួនឯង​មាន​គោលបំណង​ច្បាស់លាស់ និង​ការដែល​ចេះ​តស៊ូ​ឆ្ពោះទៅរក​គោលដៅ នឹង​ធ្វើឱ្យ​អ្នកមាន​ជីវិត​ពោរពេញ​ដោយ​អត្ថន័យ​។ វា​មិន​ត្រឹមតែ​រួមចំណែក​ដល់​សុខភាព និង​អាយុ​វែង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍ល្អ​សូម្បី​ឆ្លងកាត់​កាលៈទេសៈ​ដ៏​លំបាក​។ តើ​លោកអ្នក​ស្ទុះ​ពី​គ្រែ​ដេក​ភ្លាម​នៅ​ថ្ងៃ​ចន្ទ ហើយរ​ត់ទៅ​ធ្វើការ​មែន​ទេ​? ប្រសិនបើ​ចម្លើយ "​ទេ​" សូម​បន្ត​ស្វែងរក​បន្តទៀត លោកអ្នក​នឹង​រកឃើញ​នូវ​ការងារ​ដែល​លោកអ្នក​ស្រឡាញ់​ជាក់​ជាមិនខាន​។

​     ៣. លោក​ស្ទី​វ ចប​៖ "​ពេលវេលា​របស់​អ្នកមាន​ដែន​កំណត់ ដូច្នេះ​កុំ​ខ្ជះខ្ជាយ​វា​រស់នៅក្នុង​ជីវិត​របស់​អ្នកដទៃ​។ សូមកុំ​ផុងខ្លួន​នឹង​ជំនឿ​ដាច់​ណាត់ ពោលគឺ​រស់នៅក្នុង​លទ្ធផល​នៃ​គំនិត​របស់​អ្នកដទៃ​។ កុំ​ទុកឱ្យ​សំឡេង​រំខាន​នៃ​គំនិត​របស់​អ្នកដទៃ​មក​ពន្លិច​នូវ​សំឡេង​ខាងក្នុង​ចិត្ត​របស់​អ្នក​។ ហើយ​រឿង​ដែល​សំខាន់បំផុត​គឺ​ត្រូវមាន​ក្តី​ក្លាហាន​ហ៊ាន​ធ្វើតាម​បេះដូង និង​វិញ្ញាណ​ទី​ប្រាំមួយ​របស់​អ្នក​។ បេះដូង​និង​វិញ្ញាណ​ទី​ប្រាំមួយ​ជួនកាល​បានដឹង​រួចទៅហើយ​នូវ​អ្វីដែល​លោកអ្នក​ចង់​ក្លាយ​។ អ្វី​ផ្សេងទៀត​ជា​រឿង​បន្ទាប់បន្សំ​"​។

​    ​តើ​លោកអ្នក​នឿយណាយ​នឹង​ការរស់នៅ​ក្នុង​ជីវិត​របស់​អ្នកដទៃ​? គ្មានអ្វី​សង្ស័យ​ទេ វា​ជា​ជីវិត​របស់​អ្នក ហើយ​អ្នកមាន​សិទ្ធិ​ចំណាយពេល​នៃ​ជីវិត​របស់​អ្នក​តាមរបៀប​របស់​អ្នក ថា​តើ​ត្រូវ​រស់នៅក្នុង​ជីវិត​ខ្លួនឯង ឬ​ជីវិត​របស់​អ្នកដទៃ​។ សូម​ទុក​ឱកាស​មួយ​ដល់​ខ្លួនឯង​ដើម្បី​បណ្តុះ​នូវ​គុណភាព​ច្នៃប្រឌិត​របស់​អ្នក​ក្នុង​បរិយាកាស​ដែល​គ្មាន​សម្ពាធ និង​គ្មាន​ការភ័យខ្លាច​។ ត្រូវ​រៀន​រស់ក្នុង​ជីវិត​ដែល​លោកអ្នក​ជ្រើសរើស និង​ធ្វើជា​ចៅហ្វាយនាយ​ខ្លួនឯង​៕

adverise with khmeread
ប្រភព៖ វី​គី​ភេ​ឌា​

អ្នកនឹងចូលចិត្ត

មតិយោបល់