adverise with khmeread This home made wax recipe will make your facial hair disappear for good

រូបមន្ត​នេះ​នឹង​ជួយ​ឱ្យ​មិត្ត​នារី​ដក​រោមក្លៀក​ចេញ​ម្តង​អស់​ជា​រៀងរហូត​!

​    ​ដូចដែល​យើង​បានដឹង​ហើយ​វិធីសាស្ត្រ​ដក​រោមក្លៀក រោម​លើ​មុខ ឬ​រោម​កន្លែង​ណាក៏ដោយ​គឺ​មិនល្អ​ឥតខ្ចោះ​ទាំងអស់​នោះទេ ព្រោះ​វា​បង្ក​ឱ្យចេញ​មុន និង​ស្នាម​កន្ទួល​ក្រហម​។ រឿង​ដែល​រឹតតែ​យ៉ាប់​ជាងនេះទៅទៀត​នោះ​គឺថា ពេល​ដក​ហើយ វា​នឹង​នៅតែ​ដុះ​ចេញមក​វិញ​ដដែល​។

​     អត្ថបទ​នេះ​នឹង​បង្ហាញជូន​លោកអ្នក​នូវ​រូបមន្ត​ល្អ​បំផុត​សម្រាប់​កម្ចាត់​រោម​យ៉ាង​មាន​ប្រសិទ្ធភាព និង​ពុំ​បង្ក​ផលប៉ះពាល់​ដល់​ស្បែក​នោះឡើយ​។

​    ​* គ្រឿងផ្សំ​
​    ​- ស្ករស ២០០ ក្រាម​
​    ​- ទឹកក្រូច​ឆ្មា កន្លះ​កែវ (​ឬ​កែវចំណុះ ០,២៥ លីត្រ​)
​    ​- ទឹក​ក្តៅ​ឧណ្ហៗ​កន្លះ​កែវ (​ឬ​កែវចំណុះ ០,២៥ លីត្រ​)

​    ​* របៀប​ធ្វើ​
​    ​ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូលក្នុង​កូន​ឆ្នាំង​មួយ​។ ដាំ​វា​លើ​ភ្លើង​ដែល​បើក​ខ្លាំង​។ កូរ​រហូត​ទាល់តែ​ស្ករ​រលាយ ហើយ​ត្រូវ​កូរ​ឱ្យ​សព្វ​។ គ្រឿងផ្សំ​ទាំងនេះ​ត្រូវតែ​ស្អិត​អន្តាយៗ​។ បន្ទាប់មក​ដកចេញ​ពី​ភ្លើង​។ ប្រសិនបើ​វា​មិនទាន់​ស្អិត​នៅឡើយ​ទេ ត្រូវតែ​ដាក់​លើ​ភ្លើង​កូរ​ម្តងទៀត​។ បន្ទាប់ពី​វា​ក្លាយជា​ស្អិត​អន្តាយៗ​ហើយ ចាក់​វា​ដាក់​កែវ​មាន​គម្រប​មួយ​។ មុននឹង​ចាក់​វា​ចូល​កែវ​នោះ សូម​ចាក់ទឹក​ក្តៅ​ឧណ្ហៗ​ក្រឡុក​ក្នុង​កែវ​នោះ​ជាមុនសិន​។ រួចហើយ​ទុក​វា​ឱ្យ​ត្រជាក់​រយៈពេល ២០ សឹម​យកមក​លាប​ពីលើ​រោម​។ លោកអ្នក​ត្រូវយក​ឈើ​ដោត​ការ៉េម​តុក្កតា​មក​បៀក​គ្រឿងផ្សំ​នេះ​ដាក់​លើ​តំបន់​ដែល​ចង់​ដក​រោម​។ បន្ទាប់មក យក​ក្រណាត់ ឬ​សំឡី​បិត​ពីលើ​មួយសន្ទុះ រួចហើយ​បក​វា​តាម​បណ្តោយ​រោម​ឱ្យ​រហ័ស​បំផុត​។ បន្ទាប់មក យក​ក្រែ​មកា​រពារ​ស្បែក​មក​លាប​ពីលើ​។ ពេលនោះ​លោកអ្នក​នឹង​លែង​បារម្ភ​ពី​បញ្ហា​ដុះ​រោម​ឡើងវិញ​តទៅទៀត​ជាមិនខាន​។

​    ​ចំណាំ​៖ រោម​ត្រង់​កន្លែង​ណា​ក៏​អាច​ដក​បានដែរ​តាម​រូបមន្ត​មួយ​នេះ​។

​    ​សូម​មើល​វីដេអូ​ខាងក្រោម​ពី​របៀប​ធ្វើ និង​អនុវត្ត​ផ្ទាល់​៖

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់