adverise with khmeread C article full

ក្រុមហ៊ុន Toshiba, Vaio, Fujitsu ពិចារណា​ច្របាច់​បញ្ចូល​គ្នា​តែមួយ​ដើម្បី​ផលិត​កុំព្យូទ័រ​ខណៈ​តម្រូវការ​ធ្លាក់ចុះ​ខ្លាំង​

​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ធំៗ​បី​របស់​ជប៉ុន Toshiba, Fujitsu និង Vaio កំពុង​ពិចារណា​ច្របាច់​បញ្ចូល​គ្នា​ដើម្បី​បង្កើត​ក្រុមហ៊ុន​តែមួយ​សម្រាប់​ផ្តោតលើ​ផលិត​កុំព្យូទ័រ នេះ​បើតាម​របាយការណ៍​ព័ត៌មាន​មួយ​របស់​ជប៉ុន​។ 

​យោងតាម​កាសែត​ពាណិជ្ជ​កម្ម Nikkei របស់​ជប៉ុន​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ទាំងបី​នឹង​ចាប់ផ្តើម​ពិភាក្សា​លម្អិត​អំពី​ការច្របាច់បញ្ចូលគ្នា​នៅ​ចុងខែ​ក្រោយនេះ (​ធ្នូ ២០១៥) ជាមួយនឹង​គោលបំណង​ចេញ​នូវ​ក្រុមហ៊ុន​ថ្មី​តែមួយ​រួមគ្នា​នៅ​ថ្ងៃទី ១ ខែមេសា ឆ្នាំ​២០១៦ នៅពេល​ឆ្នាំ​ហិរញ្ញវត្ថុ​ថ្មី​របស់​ជប៉ុន​ចាប់ផ្តើម​។ 

​ក្រុមហ៊ុន Vaio បាន​ផ្តាច់​ចេញពី​ក្រុមហ៊ុន Sony កាលពី​ពាក់កណ្តាល​ឆ្នាំ ២០១៤ ហើយ​ទំនង​នឹង​ក្លាយជា​អង្គភាព​ដែល​អាចឈរជើង​យូរអង្វែង​មួយ នៅពេល​ក្រុមហ៊ុន Toshiba និង Fujitsu ព្រម​ច្របាច់​បញ្ចូល​អាជីវកម្ម​កុំព្យូទ័រ​របស់ខ្លួន​ជាមួយនឹង​ក្រុមហ៊ុន​នេះ​។ កាសែត Nikkei បាន​និយាយថា ភាពជា​កម្មសិទ្ធិ​នឹងត្រូវ​បែងចែក​ស្មើគ្នា​ទាំងអស់​។ 

​គួររម្លឹកថា តម្រូវការ​កុំព្យូទ័រ​នៅលើ​សកលលោក​បាន​ធ្លាក់ចុះ​ជា​លំដាប់​។ នៅ​ត្រីមាស​ទី ៣ នៃ​ឆ្នាំ ២០១៥ ការនាំចេញ​កុំព្យូទ័រ​បាន​ធ្លាក់ចុះ ១១ ភាគរយ​ធៀប​នឹង​ឆ្នាំទៅ ពោលគឺ​លក់​ចេញ​បានតែ​ចំនួន ៧១ លាន​គ្រឿង​ប៉ុណ្ណោះ នេះ​បើ​ផ្អែក​តាម​វេ​ប​សាយ​វិភាគ​ការលក់​កុំព្យូទ័រ IDC​។ កុំព្យូទ័រ​យួរដៃ​លក់​ចេញ​បាន​ច្រើនជាងគេ​គឺ​ចំនួន ៤២ លាន​គ្រឿង​ក្នុងចំណោម ៧១ លាន​គ្រឿង ប៉ុន្តែ​កុំព្យូទ័រ​យួរដៃ​ក៏មាន​ការធ្លាក់ចុះ​ខ្លាំង​ដែរ​បើ​ធៀប​នឹង​ឆ្នាំទៅ​មិញ​៕ 

​ប្រភព​៖ ណៃ​គី​

adverise with khmeread
ប្រភព៖ ណៃ​គី​

មតិយោបល់