adverise with khmeread He pours a full cup of salt down the drain. the reason will amaze you

គាត់​ចាក់​ទឹកអំបិល​មួយ​កែវ​ចូល​បំពង់​បង្ហូរ​, មូលហេតុ​នៅ​ពីក្រោយ​រឿងនេះ​ពិតជា​ធ្វើឱ្យ​ភ្ញាក់ផ្អើល​!

     អំបិល​គឺជា​គ្រឿងទេស​មិនអាច​អត់​បាន​នៅផ្ទះ​បាយ ហើយ​វា​ក៏​ជា​សមាសធាតុ​មួយ​ជួយ​រក្សា​សំណើម​ក្នុង​រាងកាយ​ផងដែរ​។

​    ​ទោះយ៉ាងណា អំបិល​អាច​ប្រើប្រាស់​បាន​ច្រើន​មុខ​ទៀត​ក្រៅពី​ប្រើ​នៅផ្ទះ​បាយ​។ វា​ក៏​ជា​ដំណោះស្រាយ​ដ៏​អស្ចារ្យ​សម្រាប់​បញ្ហា​ក្នុងផ្ទះ​ផងដែរ​។

​    ​ក្នុង​វីដេអូ​នេះ ម្ចាស់​គណនី​ឈ្មោះ HouseholdHacker នឹង​ប្រាប់​អំពី​ល្បិច​ចំនួន ៧ ក្នុងការ​ប្រើប្រាស់​អំបិល​សម្រាប់​ដោះស្រាយ​បញ្ហា​នៅផ្ទះ​មាន​ចាប់ពី​ការលាង​សម្អាត ការសម្អាត​របស់​ស្អិតៗ ការសម្អាត​ខ្ទះ​ជាប់​ខ្លាញ់ ការសម្អាត​អេ​ប៉ុង​លាងចាន​ដែល​ជាប់​ខ្លាញ់ និង​ការបំបាត់​ការស្ទះ​ឡា​ប៊ូ​លាងចាន​ជាដើម​។

​    ​ក្នុង​វីដេអូ​នេះ​គេ​នឹង​បង្ហាញ ៧ ល្បិច​ដូចខាងក្រោម​៖
​    ​១. សម្អាត​របស់​ស្អិតៗ​ជាប់​នឹង​បាតឆ្នាំង​អ៊ុត ដោយ​ប្រើ​ជ័រ​ប្លា​ស្ទិ​ក​ទ្រាប់​រួច​ចាក់​អំបិល​ពីលើ ហើយ​បើក​ឆ្នាំ​អ៊ុត​មក​អ៊ុត​ពីលើ​មួយសន្ទុះ នឹង​អស់​ស្នាម​ប្រឡាក់​ស្អិតៗ​ពី​បាត​ឆ្នាំងអ៊ុត​ជាមិនខាន​។
​    ​២. សម្អាត​ស៊ុត​ស្អិតៗ​ប្រឡាក់​លើ​ក្តារ ដោយ​គ្រាន់តែ​រោយ​អំបិល​ពីលើ​ហើយ​យក​ក្រណាត់​ជូត​ចេញ​នឹង​អស់​ស្នាម​ប្រឡាក់ និង​ក្លិនឆ្អាប​គ្មាន​សល់​ឡើយ​។
​    ​៣. ពន្លត់ភ្លើង​ឆេះ​ខ្ទះ ដោយ​គ្រាន់តែ​រោយ​អំបិល​ពីលើ​ជាការ​ស្រេច​។
​    ​៤. សម្អាត​ខ្លាញ់​បាតខ្ទះ ដោយ​គ្រាន់តែ​ចាក់​អំបិល​ពីលើ ហើយ​ចាក់ទឹក​តាម​ក្រោយ រួច​ក្រលែង​ចុះឡើង​។ បន្ទាប់មក​យក​ប៉ុង​មក​ដុះ​បន្តិច​នឹង​ជ្រុះ​ខ្លាញ់​អស់រលីង​។
​    ​៥. លាង​សម្អាត​ប៉ុង​លាងចាន​ដែល​ជាប់​ខ្លាញ់​។ ចាក់​អំបិល​ចូលក្នុង​កូន​កែវ​មួយ ហើយ​ត្រាំ​ប៉ុង​នោះ​មួយ​យប់ ព្រឹក​ឡើង​ចាប់​ប៉ុង​នោះមក​ពូត​នឹង​អស់​ស្នាម​ខ្លាញ់​ប្រឡាក់​ជាមិនខាន​។
​    ​៦. សម្អាត​ស្នឹម​ស្លែ​ដុះ​លើ​ឡា​ប៊ូ​លាងចាន ឬ​ឥដ្ឋការ៉ូ​ជញ្ជាំង​។ លោកអ្នក​គ្រាន់តែ​ចាក់​អំបិល​ចូល​កែវ​ឱ្យ​ច្រើន ហើយ​ចាក់ទឹក​ឱ្យមាន​សំណើម បន្ទាប់មក​ពាក់​ស្រោមដៃ ហើយ​យក​ប៉ុង​មក​បៀក​អំបិល​សើម​ទៅ​ដុស​កន្លែង​ដុះ​ស្នឹម នឹង​ស្អាត​ភ្លាមៗ​តែម្តង​។
​    ​៧. បំបាត់​ការស្ទះ​បំពង់​បង្ហូរ​ក្នុង​ឡា​ប៊ូ​លាងចាន​។ ចាក់​អំបិល​ចូល​មាត់​បំពង់​បង្ហូរ រួច​ចាក់ទឹក​សុទ្ធ​ពីលើ​។ ទុកចោល​មួយសន្ទុះ បន្ទាប់មក​យក​ទឹក​ក្តៅ​ស្រោច​ពីលើ​មាត់​បំពង់​បង្ហូរ​នោះ វា​នឹង​ចាប់ផ្តើម​បង្ហូរ​កំណក​ដែល​ស្ទះ​ក្នុងនោះ​អស់រលីង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់