adverise with khmeread 6763 grandpa dobri 1024x538

កំពូល​អ្នកសុំទាន​មិន​ខ្ចី​ប្តូរ​មុខរបរ​!

    ​លោក អូ​ឡេ​ហ៊ីល ហ្វ៊ី​ស​ស័​រ ថា​ថេ​អូន បាន​និយាយថា លោក​មិនដែល​ភ្លេច​រឿង​មួយ​ដែល​គ្រូ​របស់គាត់​បាន​បង្រៀន​នោះទេ​។ ជាធម្មតា នៅពេល​គ្រប់គ្នា​មាន​អាយុ​ត្រឹម ១៥ ឆ្នាំ ពួកគេ​នឹងមិន​ចាំ​រឿងរ៉ាវ​ជាច្រើន​ដែល​គ្រូ​បាន​បង្រៀន​នោះទេ​។ ប៉ុន្តែ សាច់រឿង​មួយ​នេះ​គឺជា​មេរៀន​ដែល លោក​ថា​ថេ​អូន​ចងចាំ​មិន​ភ្លេច​នោះឡើយ​។ គ្រប់​ពេលដែល គាត់​មាន​អារម្មណ៍​អណ្តែត​រសាត់​គ្មាន​គោលដៅ​ក្នុង​ជីវិត គាត់​តែងតែ​រំលឹក​ដល់​សាច់រឿង​ដែល​គ្រូ​គាត់​បាន​ប្រាប់​។

​    ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​មួយ​នៅ​សាលារៀន គ្រូ​របស់គាត់​បាន​និយាយ​រឿង​ដ៏​សំខាន់​មួយ​ក្នុង​ជីវិត និង​រឿង​ទាក់ទង​នឹង​ការប្តេជ្ញាចិត្ត​ចំពោះ​អ្វីដែល​សំខាន់បំផុត​ចំពោះ​មនុស្ស​គ្រប់រូប​។ ខាងក្រោម​នេះ​គឺជា​ដំណាល​រឿង​ទាំងស្រុង​ដែល​គ្រូ​គាត់​បាន​ប្រាប់​។

​    ​***​សាច់រឿង​បុរស​ចំណាស់​ម្នាក់​នៅ​ទីក្រុង​ឡុង​ដ៏​***

​    ​បុរស​ចំណាស់​ម្នាក់​រស់នៅ​ជាយក្រុង​ឡុង​ដ៍​ចក្រភព​អង់គ្លេស ហើយ​គាត់​តែង​ងើប​ពី​ព្រលឹម​ទៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​។ គាត់​បាន​ជិះ​រថភ្លើង​មក​កណ្តាល​ក្រុង​ឡុង​ដ៍ ហើយ​អង្គុយ​នៅ​កែង​ផ្លូវ​មួយ លើកដៃ​សុំទាន​។ គាត់​មកសុំ​ទាន​បែបនេះ​រៀងរាល់ថ្ងៃ​ពេញ​មួយជីវិត​របស់គាត់​។ គាត់​បាន​អង្គុយ​នៅ​កន្លែង​ដដែល​សុំទាន​អស់​រយៈពេល​ជិត ២០ ឆ្នាំ​។

​    ​ផ្ទះ​របស់គាត់​កខ្វក់ ហើយ​មាន​ក្លិនស្អុយ​ហើរ​ចេញពីផ្ទះ​របស់គាត់​ទៅផ្ទះ​អ្នកជិតខាង​សឹង​ទ្រាំ​ពុំបាន​។ អ្នកជិតខាង​មិនអាច​ទ្រាំ​នឹង​ក្លិនស្អុយ​នេះ​បាន​ក៏​ប្តឹង​ប៉ូលិស​ឱ្យ​មកជួយ​សម្អាតផ្ទះ​រប​ស់​អ្នកសុំទាន​រូបនេះ​។ ប៉ូលិស​បាន​គោះទ្វារ តែ​មិនឃើញ​បុរស​ចំណាស់​ម្នាក់នេះ ហើយ​បាន​ចូលទៅ​ជួយ​សម្អាតផ្ទះ​នោះ​។ រំពេច​នោះ​ប៉ូលិស​ឃើញ​មាន​ថង់​លុយ​តូចៗ​ជាច្រើន​គរ​ពេញ​ផ្ទះ​របស់​បុរស​ចំណាស់ ដែល​បាន​ប្រមូល​ពី​ការ​សុំទាន​ជាច្រើន​ឆ្នាំ​។

​    ​ប៉ូលិស​បាននាំគ្នា​រាប់​លុយ​នោះ ហើយក៏​បានដឹងថា បុរស​សុំទាន​ម្នាក់​នោះ​គឺជា​មហាសេដ្ឋី​។ ពួកគេ​បាននាំគ្នា​រង់ចាំ​បុរស​សុំទាន​នោះ​នៅ​ខាងក្រៅ​ទាំង​អន្ទះអន្ទែង​ដើម្បី​ប្រាប់​ដំណឹង​ល្អ​ដល់​បុរស​សុំទាន​នោះ​។ នៅពេល​បុរស​សុំទាន​នោះមក​ដល់ផ្ទះ​នៅពេល​ល្ងាច​មួយ ប៉ូលិស​ម្នាក់​បានរ​ត់ទៅ​ប្រាប់​គាត់​ទាំង​ទឹកមុខ​រីករាយ​ថា ចាប់ពី​ថ្ងៃនេះ​ទៅ​គាត់​មិនចាំបាច់​ទៅសុំ​ទាន​គេ​ទៀតឡើយ ព្រោះ​គាត់​ឥឡូវ​ក្លាយជា​មហាសេដ្ឋី​ហើយ​។

​    ​បុរស​សុំទាន​មិនបាន​និយាយស្តី​តប​វិញ​សូម្បី​មួយ​ម៉ាត់ ហើយ​គាត់​ក៏បាន​ដើរចូល​ផ្ទះ​ចាក់សោ​ឮសូរ​គ្រាំង​។ ព្រឹកស្អែក គាត់​បាន​ក្រោក​ឡើង​តាម​ទម្លាប់ ហើយ​ចេញទៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ដូច​សព្វដង​ដើម្បី​ទៅសុំ​ទាន​នៅ​កន្លែង​ដដែល​របស់គាត់​។

​    ​ជាក់ស្តែង បុរស​ចំណាស់​ម្នាក់នេះ​ពុំមាន​ផែនការ ក្តី​សុបិន ឬអ្វី​មួយ​អស្ចារ្យ​ក្នុង​ជីវិត​របស់គាត់​ទេ​។ ក្នុង​សាច់​រឿងនេះ​យើង​ពុំបាន​រៀនសូត្រ​អ្វី​ក្រៅតែពី​ការដកពិសោធន៍​អំពី​ការរក្សា​ការផ្តោត​សំខាន់​លើ​រឿង​ដែល​យើង​ចូលចិត្ត​ធ្វើ​នោះឡើយ នោះ​គឺ​ការប្តេជ្ញាចិត្ត​។

​    ​យើង​គួរតែ​បន្ត​ដើរ​លើផ្លូវ​របស់​យើង ដែល​នេះ​មានន័យថា​ត្រូវ​ប្តេជ្ញាចិត្ត​ចំពោះ​អ្វីដែល​មនុស្ស​ជុំវិញខ្លួន​តែងតែ​បដិសេធ​។ សូមកុំ​ឱ្យ​អ្វីមួយ​មក​រំខាន​យើង​ពី​ភាព​រីករាយ និង​ការតាំង​ចិត្ត​ចំពោះ​អ្វីដែល​យើង​ចង់​ធ្វើ​ឱ្យសោះ​។

​     អ្វីដែល​ធ្វើឱ្យ​យើង​រីករាយ​គឺ​លទ្ធផល​នៅ​ចុងបញ្ចប់​ដែល​បាន​ពី​ការប្តេជ្ញាចិត្ត​របស់​យើង​...​មិនមែនជា​អ្វីដែល​កើតចេញពី​សម្តី​អ្នកដទៃ​នោះទេ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់