Paul Scholes: ក្លឹប Man Utd នៅត្រូវការខ្សែប្រយុទ្ធកំពូលម្នាក់

        អតីតវីរបុរស Paul Scholes ​របស់​ក្លឹប Man Utd នៅតែជឿថា អតីតក្លឹបរបស់ខ្លួន​មិនទាន់​មាន​ខ្សែប្រយុទ្ធកម្រិតកំពូល​នៅឡើយ​ទេ ខណៈ​ពេ​លខ្សែប្រយុទ្ធ Anthony Martial ស្ទើរតែធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅជឿថា ​គឺជាកីឡាករ​ដែល​ស័ក្តិសម​នឹង​ពាក់អាវលេខ​៩​ កាលពីរដូវកាល​មុន។

        គ្រូបង្វឹបក្លឹប Man Utd លោក Ole Gunnar Solskjaer ចង់​ពង្រឹងតំបន់​ប្រយុទ្ធនៅ​រដូវក្តៅនេះ​ដោយព្យាយាមផ្ទេរកីឡាករ Jadon Sancho របស់ក្លឹប Dortmund ប៉ុន្តែក្លឹប Man Utd ​មិនអាច​ឆ្លើយ​តប​នឹងតម្លៃ​ផ្ទេរ​១០៨​លានផោន សម្រាប់ Sancho នោះទេ​។ ក្រុម Man Utd ក៏បរាជ័យក្នុងការ​ចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ Erling Haaland កាលពីខែ​មករាផងដែរ​ ។

ជំនួសមកវិញក្លឹប Man Utd បាន​ចុះកិច្ច​ព្រមព្រៀងផ្ទេរ​កីឡាករ​ Edinson Cavani វ័យ​៣៣​ឆ្នាំ​កាលពីសប្តាហ៍​មុន ប៉ុន្តែ​អតីត​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេសលោក Scholes បាន​អះអាងថា ក្លឹបនេះនៅត្រូវការ​ខ្សែប្រយុទ្ធកណ្តាល​ម្នាក់ទៀត ​៕

adverise with khmeread