លោក Arsene Wenger: ការបញ្ឈរជើងកីឡាករ Mesut Ozil គឺជាការខាតបង់

        អតីតគ្រូបង្វឹកក្លឹប Arsenal លោក Arsene Wenger បារម្ភថា ឆ្នាំដ៏ល្អរបស់កីឡាករ Mesut Ozuil គឺកំពុង​តែបាត់បង់ទៅដោយ​ឥតប្រយោជន​នៅ​ក្លឹប Arsenal ហើយ​បា​នទទូច​ឲ្យ​គ្រូបង្វឹកបច្ចុប្បន្នលោក Mikel Arteta ដាក់ឲ្យ​កីឡាករ​រូបនេះ​ចូល​លេង។

        លោក Wenger បាន​នាំយក Ozil មកកាន់​ក្លឹប Arsenal ក្នុងកិច្ច​សន្យា​ផ្ទេរ​៤២លានផោន​កាលពីខែ​សីហា​ឆ្នាំ​២០១៣ ប៉ុន្តែ​អតីត​កីឡាករជម្រើស​ជាតិ​អាល្លឺម៉ង់រូបនេះ​ធ្វើ​មិន​បាន​ល្អ​ ចាប់តាំងពី​ចាកចេញពីក្លឹបចាស់​មក។

        កីឡាករ​ម្ចាស់មេដាយ​មាស​ World Cup ឆ្នាំ​២០១៤​ រូបនេះ​មិន​ទាន់​បាន​បង្ហាញមុខ​នៅឡើយ​ទេ​នៅ​ក្រោមការដឹកនាំ​របស់​លោក Arteta នៅ​រដូវកាល​នេះ ហើយ​មិនបាន​លេង​មួយ​នាទីសោះ មុនពេល​បិទប្រទេសដោយ​សារវីរុស​កូវីដ​​ ១៩ កាលពីខែមីនា។

        លោក Wenger បាន​និយាយថា ក្លឹប Arsenal ត្រូវ​តែ​ស្វែង​រកច្រក​ ដើម្បី​ឲ្យ​ Ozil ចូល​រួម​។ លោក Wenger នៅតែមាន​អារម្មណ៍​ថា កីឡាករ​វ័យ​៣៣​ឆ្នាំ​រូបនេះ​នៅមាន​លទ្ធផ​ល​ល្អច្រើន​ទៀត​ដែល​ត្រូវ​ផ្តល់​ឲ្យ​ក្លឹបនេះ​ ប៉ុន្តែ​សារភាព​ថា ការផ្លាស់ប្តូរ​នៃការ​ប្រកួត​បែប​ទំនើប​នេះ​ធ្វើ​ឲ្យ​ Ozil ​បង់​ឱកាស៕

adverise with khmeread