adverise with khmeread Screen shot 2016 04 04 at 7 23 05 pm

ក្រុមហ៊ុន Apple នឹង​ផ្លាស់ប្ដូរ​ពី​ការ​ច្រក​ប្លា​ស្ទិ​ចមក​ប្រើ​ក្រដាស​ខ្ចប់​ឲ្យ​ភ្ញៀវ​វិញ​ដើម្បី​ការពារ​បរិស្ថាន​

    ​ក្រុមហ៊ុន Apple ត្រូវបាន​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ដែល​ផ្ដោតទៅលើ​បរិស្ថាន​ជាធំ និង​ប៉ុន្មាន​ខែ​មកនេះ​ក្រុមហ៊ុន​មួយ​នេះ​មិនបាន​ព្រងើយកន្តើយ​ចំពោះ​រឿង​មួយ​នេះឡើយ​។ នៅក្នុង​ព្រឹត្តិការណ៍​របស់ខ្លួន​កាលពី​ខែ​មុន ក្រុមហ៊ុន Apple បាន​ឧទ្ទិស​នៅលើ​ឆាក​ឲ្យ​ដឹង​លម្អិត​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ​បរិស្ថាន​របស់​ខ្លួន​។​

​    ​ឥឡូវ​ក្រុមហ៊ុន​នេះ​មើលទៅ​កំពុង​ពាំនាំ​មក​នូវ​ការ​ផ្ដោតលើ​បរិស្ថាន​របស់ខ្លួន​មក​ប្រើ​តាម​ហាង​លក់រាយ​របស់ខ្លួន​ហើយ​។ ក្រុមហ៊ុន Apple នឹង​ប្រកាស​ផ្លាស់ប្ដូរ​ពី​ថង់​ប្លា​ស្ទិ​ចមក​ប្រើ​ក្រដាស​ខ្ចប់​អីវ៉ាន់​ឲ្យ​ភ្ញៀវ​វិញ ដែល​ត្រូវ​ផលិត​ចេញពី​វត្ថុ​ធាតុ​ច្នៃ​ឡើងវិញ​រហូតដល់​ទៅ​៨០​ភាគរយ​។​

​    ​Apple នឹង​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ក្រដាស​ខ្ចប់​ឲ្យ​ភ្ញៀវ​នៅ​ថ្ងៃទី​១៥ ខែមេសា​ខាងមុខនេះ​៕

adverise with khmeread
ប្រភព៖ 9to5mac

អ្នកនឹងចូលចិត្ត

មតិយោបល់