adverise with khmeread Facebook voiceover

កម្មវិធី Facebook នៅលើ iOS ប្រើ AI និង VoiceOver ដើម្បី​រៀបរាប់​អំពី​មាតិកា​នៃ​រូបថត​ដល់​អ្នក​ពិការភ្នែក​

    ​គ្រាមួយ​នៅពេលដែល​អ្នកលេង Facebook ជាច្រើន​ផុស​រូបភាព​និង​ការអត្ថាធិប្បាយ​សង្ខេប​ខ្លះ ក៏​ស្រាប់​តែមាន​មនុស្ស​មួយក្រុម​ដែល​មិនអាច​មើលឃើញ​រូបភាព​ទាំងនោះ ដែល​អ្នក​ទាំងនោះ​គឺជា​ជនពិការភ្នែក​និង​អ្នក​ភ្នែក​មី​ញ៉ូ​ប​។ នេះ​គឺជា​បញ្ហា​មួយ ដែល Facebook កំពុង​រក​ដំណោះស្រាយ ។ ឥឡូវ​កម្មវិធី iOS ប្រើ​នូវ​ខួរក្បាល​សិប្ប​និ​មិ្ម​ត​ដើម្បី​ពិពណ៌នា​មាតិកា​នៃ​រូបភាព ហើយ​មុខងារ VoiceOver របស់ Apple អាច​អាន​លឺៗ​អំពី​មាតិកា​នៃ​រូបភាព​ទាំងនោះ​។​

​    ​លោក Matt King និយាយថា​ក្រុមហ៊ុន Facebook គួរតែ​យល់ថា​រឿង​ទើបតែ​ចាប់ផ្ដើម​និង​មាន​វត្ថុ​រាប់លាន​ទៀត​ដែល មុខងារ AI មិនអាច​កំណត់​បាន​។ ប៉ុន្ដែ​ទោះ​វា​កំពុងស្ថិត​ក្នុងដំណាក់កាល​ដំបូង​ក៏ពិតមែន តែ​បច្ចេកវិជ្ជា​នេះ​អាច​សម្គាល់​រូបភាព​តាម​ប្រភេទ​របស់​រូបភាព​ដូចជា ការដឹកជញ្ជូន (​រថយន្ត ទូក យន្តហោះ​) ធម្មជាតិ (​ព្រិល មហាសមុទ្រ ព្រះអាទិត្យ​លិច​) កីឡា (​ទីលាន​បាល់បោះ​) និង​អាហារ (​ស៊ូ​ស៊ី​ជាដើម​)​។ បច្ចេកវិជ្ជា​នេះ​ក៏​អាច​ពណ៌នា​អំពី​មនុស្ស (​ទារក ញញឹម ពុកមាត់​) និង​កំណត់​អំពី​រូប Selfie ផងដែរ​។
​    ​
​    ​ចំណែក VoiceOver គឺជា​មុខងារ​តែមួយគត់​កសាងឡើង​នៅលើ​ប្រព័ន្ធ iOS សម្រាប់​អាន​ពាក្យ​ទាំងឡាយ​ដែលមាន​នៅលើ​អេក្រង់​៕

adverise with khmeread
ប្រភព៖ 9to5mac

អ្នកនឹងចូលចិត្ត

មតិយោបល់