Kurt Zouma អះអាងថា សប្បាយចិត្តដែលលេងសហការជាមួយកីឡាករ Thiago Silva

        ខ្សែការពារ Kurt Zouma ទទួល​បាន​ការកោតសរសើរខ្លាំងក្នុងការលេងជាដៃគូលេងនៅតំបន់ការពារកណ្តាល​ជាមួយ​កីឡាករ Thiago Silva នៅក្លឹប Chelsea ។ កីឡាករ​វ័យ​៣៦​ឆ្នាំរូបនេះ​បាន​ចុះកិច្ច​សន្យាលេងរយៈពេល​មួយឆ្នាំ​នៅពហុកីឡាដ្ឋាន Stamford Bridge បន្ទាប់ពី​ចប់កិច្ចសន្យានិង​ចាកចេញពី​ក្លឹប PSG ។

        ក្លឹប Chelsea ត្រូវ​ការពង្រឹង​ប្រព័ន្ធការពារ​នៅរដូវក្តៅនេះ បន្ទាប់ពី​ពួកគេ​របូត​៥៤​គ្រាប់​នៅ​ក្របខណ្ឌ EPL ​កាល​ពីរដូវកាល​មុន ជា​ចំនួនគ្រាប់បាល់​របូត​ច្រើន​បំផុត​នៅក្នុងចំណោម​ក្រុម​កំពូល​ទាំង​១០។

        Silva លើកពាន​ជើងឯក Serie A ជាមួយ​ក្រុម AC Milan មួយលើក និង​លើកពាន​ក្របខណ្ឌ Ligue 1 ៧​លើក​ជាមួយ​ក្រុម PSG និង​ពាន​ Copa America ជាមួយកីឡាករសញ្ជាតិ​ប្រេស៊ីល​រូបនេះ ហើយ​ Zouma ក៏មានឱកាស​សិក្សាជាមួយនឹង​ខ្សែការពារពោរពេញដោយ​បទពិសោធ​ម្នាក់នេះផងដែរ។

        Zouma បាន​និយាយថា “ខ្ញុំសប្បាយចិត្ត​មែនទែនដែលបានធ្វើ​ការងារជាមួយ​ Thiago ៕

adverise with khmeread