កីឡាករ Malang Sarr របស់ក្លឹប Chelsea នឹងលេងខ្ចីជើងនៅក្លឹប Porto ពេញមួយរដូវកាល

        ក្លឹប Porto បានប្រកាស​ខ្ចីជើង​ខ្សែការពារ​ Malang Sarr របស់​ក្លឹប Chelsea ស្របពេលរដូវកាលទិញដូរនៅ​​ព័រទុយហ្គាល់បានបញ្ចប់។​ Malang ទើបនឹងចូលរួម​ជាមួយ​ក្លឹប Chelsea កាលពីដំណាច់ខែសីហា​ដោយ​ផ្ទេរមកពី​ក្លឹប Nice ​ក្នុងកិច្ច​សន្យា​លេងរយៈ​ពេល​៥​ឆ្នាំ​ ប៉ុន្តែ​ហាក់ដូចជា​គ្មានឱកាស​បង្ហាញមុខ​ទេនៅ​រដូវកាល​នេះ ដោយ​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះត្រូវ​បាន​បញ្ជូនចេញទៅលេងខ្ចីជើង។

        Malang បាន​ចុះកិច្ច​ព្រមព្រៀងខ្ចីជើង​ពេញមួយរដូវកាល​ ហើយ​ក្លឹបនេះបាន​ប្រកាស​ពីកិច្ច​ព្រមព្រៀងផ្ទេរនេះកាលពីយប់ថ្ងៃអង្គារ៍ គឺមួយថ្ងៃ បន្ទាប់ពី​រដូវកាល​ទិញដូរ​បិទទ្វារ ប៉ុន្តែ​ទីផ្សារទិញដូរ​នៅ​ព័រទុយហ្គាល់នៅបើកទ្វាររហូតដល់ពាក់កណ្តាល​អាធ្រាត្រ។

        ខ្សែការពារស្លាបឆ្វេង Emerson ក៏ជា​ទីចំណាប់អារម្មណ៍​របស់ក្លឹប Porto ផងដែរ​ ប៉ុន្តែ​កីឡាករ​រូបនេះនៅ​ជា​កីឡាកររបស់ក្លឹប Chelsea នៅឡើយ​៕

adverise with khmeread