Paul Dybala បាត់បង់តំណែងក្នុងក្រុមជម្រើសរបស់គ្រូបង្វឹកថ្មី

        ការបង្ហាញមុខលើកចុងក្រោយរបស់កីឡាករ Paulo Dybala សម្រាប់​ក្រុម Juventus គឺកើតមានកាល​ពីខែសីហា​ នៅពេល​កីឡាករ​រូបនេះមាន​បញ្ហា​របួស​សាច់ដុំ​ អំឡុង​ពេល​ប្រកួត​ជាមួយ​ក្រុម Lyon នៅ​ក្របខណ្ឌ CL ។

        កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រូបនេះ​ទើបនឹង​លេងជា​កីឡាករ​បម្រុង​បាន​១៣នាទី​ប៉ុណ្ណោះ អំឡុង​ការ​ប្រកួត​ជើងទី​២​នៅទីក្រុងទូរីន មុន​ពេល​អតីត​អ្នក​ចាត់ការ Maurizio Sarri បង្ខំចិត្ត​ដកកីឡាកររូបនេះ​ចេញ។

        ការវិលត្រឡប់​របស់ Dybala មក​កាន់​ក្រុម​ជម្រើស​ត្រូវ​បាន​ពន្យារពេល​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​ Andrea Pirlo ដែល​មិន​ទាន់​ប្រញាប់ដាក់​ឲ្យ​កីឡាកររូបនេះ​លេងក្នុង​ពេល​ឆាប់ៗនេះទេ។

        ហេតុការ​នេះធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្តី​សង្ឃឹមរបស់ Dybala ក្នុង​ការចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ ហើយ​វារឹតតែខកចិត្តទៅទៀតនោះគឺថា Dybala ធ្លាប់ឆ្លងវីរុសកូវីដ​១៩ កាលពីដើម​ឆ្នាំ​នេះ​ ហើយ​លោក Pirlo អាចដឹកនាំ​ដោយ​គ្មាន​វត្តមាន​កីឡាករ​រូបនេះ បន្ទាប់ពី​រកបានកីឡាករឆ្នើមគឺ​ Dejan Kulusevski ។

        ខ្សែបម្រើ​ស្លាបសញ្ជាតិ​ស៊ុយអែតរូបនេះ​ធ្លាប់លេងជាមួយ​កីឡាករ Cristiano Ronaldo សម្រាប់ពីប្រកួត​ចុងក្រោយ​ជាមួយក្រុម​ Sampdoria និង Roma ៕

adverise with khmeread