សម័យ TikTok សូម្បីតែកណ្ដាស់ក៏ល្បីដែរ មានអ្នកចុចមើលជាង ១០ លានដង!

នារីម្នាក់ដែលបានបង្ហោះវីដេអូខ្លួននាងកំពុងកណ្ដាស់ដោយចៃដន្យលើបណ្ដាញសង្គម TikTok មុនពេលនាងចូលដេក បានល្បីពេលនាងកំពុងគេងលក់។

នាង Jiddana Dusturia ដែលរស់នៅតំបន់ Banyuwangi ក្នុងខេត្ត East Java បានផុសវីដេអូនោះដោយចៃដន្យពេលនាងកំពុងកណ្ដាស់។

វីដេអូដែលផុសនោះគឺនៅលើគណនី @jiddussgrinaaa03 ដោយវីដេអូរបស់សិស្សសាលាវិទ្យាល័យរូបនេះមានអ្នកមើលរហូតដល់ទៅជាង១០លានដងមិនដល់មួយសប្ដាហ៍។

សិស្សសាលារូបនោះដែលគេស្គាល់ឈ្មោះថា Grina បានថតវីដេអូមួយសម្រាប់ផុសលើបណ្ដាញសង្គម ផ្ទុយទៅវិញនាងបែរជាកណ្ដាស់ និងឈប់ថតវីដេអូដោយសារខូចប្លង់ថត។ យ៉ាងណាមិញ វីដេអូនោះត្រូវបានបង្ហោះដោយចៃដន្យ និងទទួលបានការគាំទ្រយ៉ាងច្រើនកុះករទៅវិញ សូម្បីតែសាម៉ីខ្លួនក៏ស្ទើរតែមិនជឿដែរ៕

 

adverise with khmeread