adverise with khmeread 1

​មួយ​ជើង​របស់​យុវជន​រូបនេះ​បង្ហាញថា Chelsea មិន​ត្រូវការ​ខ្សែបម្រើ​ថ្មី​ទេ​

​    ​វា​តែងតែ​ជា​រឿង​ដ៏​ពិបាក​សម្រាប់​យុវជន​របស់ Chelsea ដើម្បី​បាន​ចូលទៅក្នុង​ជម្រើស​ដំបូង​របស់​ក្រុម​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប៉ុន្តែ​ក្រុម​តោ​ខៀវ​មិនអាច​នៅតែ​មិន​អើពើ​ចំពោះ​កីឡាករ​ដែលមាន​សមត្ថ​ភាព​របស់ខ្លួន​នាពេល​ប​ច្ចុ​ប្ប​នេះឡើយ​។​

​    ​ខ្សែបម្រើ​ប្រយុទ្ធ​មាន​សមត្ថភាព​វ័យ ១៩ ឆ្នាំ​គឺ​កីឡាករ Kasey Palmer កំពុងតែ​រះ​ឡើង​នៅ​ក្រុមយុវជន Chelsea បន្ទាប់ពី​ចាកចេញ​ពី​ក្រុម Charlton Athletic ក្នុង​ឆ្នាំ ២០១៣​។​

​    ​ហើយ​កាលពី​ម្សិល​មួយថ្ងៃ ខ្សែបម្រើ​ប្រយុទ្ធ​រូបនេះ​បាន​រក​គ្រាប់​បាល់ Free Kick ដ៏​អស្ចារ្យ​ឱ្យ​ក្រុម U21 ក្នុងការ​ប្រកួត ១-១ ជាមួយ​យុវជន​បិសាច​ក្រហម Manchester United ដើម្បី​បញ្ជាក់ថា គាត់​អាច​លេង​ឱ្យ​ជម្រើស​ដំបូង​របស់​តោ​ខៀវ Chelsea បាន​ហើយ​។​

​    ​លោក Guus Hiddink បាន​សន្យាថា នឹង​ជ្រើស​យក​យុវជន​ឱ្យ​លេង​ជ​ម្រើ​ង​ដំបូង​ខណៈពេល​វេលា​រប​ស់​គាត់​កាន់តែ​ជិត​អស់ ហើយ​បន្ទាប់ពី​គ្រាប់​បាល់​ដ៏​ស្រួច​និង​ធ្ងន់​នេះ កីឡាករ Palmer ប្រហែលជា​មានឱកាស​បាន​បញ្ចេញស្នាដៃ​ឱ្យ​ក្រុម​ហើយ​នាពេល​ឆាប់ៗ​នេះ​៕

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់