"ព្រះអាទិត្យបី" រះនៅផ្ទៃមេឃចិនរាប់ម៉ោងដោយសារបាតុភូតដ៏កម្រមួយ

ប្រជាជនចិននៅទីក្រុងមួយមានការភ្ញាក់ផ្អើលជាខ្លាំងពេលក្រោកពីដេកឃើញមេឃហាក់មានព្រះអាទិត្យបីរះក្នុងពេលតែមួយ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃព្រហស្បតិ៍ទី១៥តុលា។

ទិដ្ឋភាពបំភ័ន្តភ្នែកបែបអុបទិកនេះបានកើតឡើងរយៈពេល៣ម៉ោងនៅទីក្រុងម៉ូហឺនៅចុងភាគពាយព្យក្បែរព្រំដែនរុស្ស៊ី។

យោងតាមក្រុមអ្នកជំនាញបានឱ្យដឹងថា ទិដ្ឋភាពពិសេសនេះបង្កឡើងដោយបាតុភូតមួយហៅថា "សុនខព្រះអាទិត្យ" និងកម្រកើតឡើងនៅប្រទេសចិនណាស់។

ទិដ្ឋភាពដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅម៉ោង ៦៖៣០នាទីរហូតដល់ម៉ោង ៩៖៣០ព្រឹកថ្ងៃព្រហស្បតិ៍ទី១៥តុលានៅទីក្រុងម៉ូហឺស្ថិតនៅខេត្តហីឡុងជាំង៕

 

adverise with khmeread