មើលមួយភ្លែតញាក់សាច់ ស្មានតែក្បាលផត តាមពិតជាងសាក់រូបបំភ័ន្តភ្នែកសោះ!

វិចិត្រករសាក់រូបម្នាក់មកពីរដ្ឋយូតា សហរដ្ឋអាមេរិក បានបង្ហោះរូបភាពនៅលើបណ្តាញសង្គម ដែលបង្ហាញពីរូបភាពទឹកថ្នាំបំភ័ន្តភ្នែកយ៉ាងអស្ចារ្យ ដែលវាធ្វើឱ្យក្បាលរបស់អតិថិជនមួយរូបមើលទៅដូចជាមានប្រហោងមួយនៅផ្នែកខាងក្រោយក្បាលរបស់គាត់។

រូបសាក់ពិសេសមួយនេះគឺជាស្នាដៃរបស់លោក Matt Pehrson ដែលជាងសាក់មួយរូបដែលបានដំណើរការក្រុមហ៊ុនសាក់មួយមានឈ្មោះ Zion Tattoo Company ស្ថិតនៅក្នុងទីក្រុង St. George រដ្ឋយូតា។

លោក Pehrson បានសរសេរនៅលើរូបភាពបង្ហោះនៅលើបណ្តាញសង្គម Instagram របស់គាត់ថា​ "ធ្វើរឿងដ៏ឆ្កួតមួយនៅលើក្បាលមិត្តរបស់ខ្ញុំ Ryan នៅថ្ងៃនេះ...។ យើងមានការងារជាច្រើនទៀតត្រូវបង្ហើយលើក្បាលរបស់គាត់។ អ្នកទាំងអស់គ្នាគិតដូចម្តេចដែរនៃរូបភាពសាក់ដូចនេះ?"។

បន្ទាប់ពីរូបភាពមួយនេះត្រូវបានបង្ហោះកាលពីថ្ងៃព្រហស្បតិ៍ វាទទួលបានការចុច Like រាប់ម៉ឺនដង ខណៈមនុស្សជាច្រើនបានសរសើរពីស្នាដៃមួយនេះមិនដាច់ពីមាត់៕ 
 

adverise with khmeread